EU ស្វែងរកវិធានការណ៍កាត់បន្ថយការពឹងផ្អែកទៅលើប្រភពថមាពលរបស់រុស្ស៊ី

EU ស្វែងរកវិធានការណ៍កាត់បន្ថយការពឹងផ្អែកទៅលើប្រភពថមាពលរបស់រុស្ស៊ី - ảnh 1
EU ស្វែងរកវិធានការណ៍កាត់បន្ថយការពឹងផ្អែកទៅលើប្រភពថមាពលរបស់រុស្ស៊ី (Image: VNA)


(VOVworld)-  នាថ្ងៃទី ៤ មិនា នៅរដ្ឋាធានី Madrid បណ្ដាថ្នាក់ដឹកនាំរបស់អេស្ប៉ាញ បារាំងនិងព័រទុយហ្គាល់បានដំណើរការកិច្ចប្រជុំសំខាន់សំដៅស្វែងរកវិធានការណ៍កាត់ បន្ថយការផ្អែកទៅលើប្រភពឧស្ម័ន្ធដុតពីរុស្ស៊ី។ នៅសន្និសីទលើកនេះ ប្រធានគណៈ
កម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក
Mariano Rajoy នាយកដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Pedro Passos Coelho និងប្រធានាធិ
បតីបារាំង លោក Francois Hollande បានអនុម័តលើសន្ធិសញ្ញាស្តីអំពី ការកសាងខ្សែ
បំពង់ផ្គត់ផ្គង់ឧស្ម័ន្ធដុតនិងអគ្គិសនីថ្មីដើម្បីតភ្ជាប់ឧបទ្វីប Iberia ដែលជាទីផ្សារឯកតោ
ជាមួយទីផ្សារថាមពលរបស់អឺរ៉ុបពីមុនមក។ ក្រៅពីនោះ បណ្ដាថ្នាក់ដឹកនាំក៏បាន
ពិភាក្សារបៀបដឹកជញ្ជូនបរិមាណថាមពលសេសសល់ពីតំបន់ភាគខាងត្បូងភ្នំ
Pyrenees  សំរាប់បណ្ដាប្រទេសអឺរ៉ុបផ្សេងៗទៀត ហើយបានសម្តែង គោលបំណង
ធានាថារាល់គំរងការណ៍នឹងសម្រេចបានតាមផែនការ។ តាមផែនការនេះ ប្រព័ន្ធខ្សែផ្គត់ផ្គង់ឧស្ម័ន្ធដុតនិងអគ្គិសនីថ្មីអាចជួយកាត់បន្ថយការនាំចូលថាមពល
របស់អឺរ៉ុបពីរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ