EU ស្វែងរកវិធានការទប់ស្កាត់ការអភិវឌ្ឍន៍នៃភាគីស្តាំនិយម
|
អនុប្រធានគណៈកម្មា ធិការអឺរ៉ុប (EC) លោកស្រី Viviane Reding (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ មិថុនា នៅសន្និសីទគណៈបក្សប្រជាជនអឺរ៉ុប (EPP) ដែល ត្រូវបានរៀបចំឡើងនៅ Albufeira (ភាគខាងត្បូងព័រទុយហ្គាល់) អនុប្រធានគណៈកម្មា
ធិការអឺរ៉ុប (EC) លោកស្រី Viviane Reding និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ព័រទុយហ្គាល់
លោកស្រី Paula Teixeira da Cruz បានអំពាវនាវឲ្យសម្ព័ន្ធភាពបណ្ដាកំលាំងប្រជាធិប តេយ្យរាំងស្កាត់ការអភិវឌ្ឍន៍របស់ភាគីស្តាំនិយមនៅអឺរ៉ុប។ តាមលោកស្រី Reding នេះគឺជាការបដិសេធបណ្ដាតំលៃសារវ័ន្តដែលសាមគ្គីប្រទេសនានានៅអឺរ៉ុប។ ក្នុង ការបោះឆ្នោតសភាអឺរ៉ុប (EP) នាខែ ឧសភា កន្លងមក ទោះបីជា EPP ដណ្តើមបាន
ជ័យជំនះក្តី ប៉ុន្តែ ភាគីស្តាំនិយមក៏ទទួលបានសម្លេងគាំទ្រជាច្រើននៅប្រទេសអឺរ៉ុប
មួយចំនួន។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ព័រទុយហ្គាល់ លោកស្រី Paula Teixeira
da Cruz បានព្រមានថា៖ អឺរ៉ុបកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដោយការ
អភិវឌ្ឍន៍នៃភាគីស្តាំនិយម ហើយសង្កត់ធ្ងន់ថា៖ ត្រូវកំទិចភ្លាមមួយរំពិចនិន្នាការ នេះ៕