EU អាចពិភាក្សាលើការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួនក្នុងសប្តាហ៍នេះ ដោយសារជម្លោះអ៊ុយក្រែន
(VOVWORLD) - កាសែតអឺរ៉ុបជាច្រើនបានដកស្រង់ប្រភពព័ត៌មានការទូតនៅទីក្រុងប្រ៊ុចសែល បែលហ្សិកថា សេចក្តីព្រាងអំពីកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ីត្រូវបានគណៈកម្មការអឺរ៉ុបបញ្ជូនទៅកាន់ប្រទេសជាសមាជិកកាលពីថ្ងៃទី ៥ ឧសភាកន្លងទៅ ហើយនឹងត្រូវបានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពិភាក្សាក្នុងកិច្ចប្រជុំនៅទីក្រុងប៊្រុចសែលនាថ្ងៃទី ១០ ឧសភា។
រូបថត៖ រ៉យទ័រ |
ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នឹងបើកកិច្ចប្រជុំនាថ្ងៃទី ១០ ឧសភា ដើម្បីពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយសារជម្លោះអ៊ុយក្រែន ជាពិសេសគឺការដាក់បញ្ជូលក្រុមហ៊ុនចិនមួយចំនួនទៅក្នុងបញ្ជីទណ្ឌកម្មពីបទចោទប្រកាន់ជួយឧតត្ថម្ភដល់កងទ័ពរុស្ស៊ី នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិនកំពុងបំពេញទស្សនកិច្ចជាផ្លូវការដើមដំបូងនៅអឺរ៉ុប។
កាសែតអឺរ៉ុបជាច្រើនបានដកស្រង់ប្រភពព័ត៌មានការទូតនៅទីក្រុងប្រ៊ុចសែល បែលហ្សិកថា សេចក្តីព្រាងអំពីកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ីត្រូវបានគណៈកម្មការអឺរ៉ុបបញ្ជូនទៅកាន់ប្រទេសជាសមាជិកកាលពីថ្ងៃទី ៥ ឧសភាកន្លងទៅ ហើយនឹងត្រូវបានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពិភាក្សាក្នុងកិច្ចប្រជុំនៅទីក្រុងប៊្រុចសែលនាថ្ងៃទី ១០ ឧសភា។ ខ្លឹមសារសំខាន់នៃកញ្ចប់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបគឺសំដៅលើភាគីទីបី ដែលត្រូវបានចាត់ទុកថាជួយរុស្ស៊ីគេចផុតពីទណ្ឌកម្មមុនៗរបស់អឺរ៉ុប៕