EU អនុម័ត្តលើផែនការដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ឆ្លងតំបន់ Balkan


EU អនុម័ត្តលើផែនការដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ឆ្លងតំបន់ Balkan - ảnh 1
EU អនុម័ត្តលើផែនការដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ឆ្លងតំបន់ Balkan (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៦ តុលា បញ្ចប់សន្និសីទកំពូលចង្អៀតនៅទីក្រុង
Brussels របស់បែកហ្ស៊ីក សហភាបអឺរ៉ុប (EU) បានអនុម័តលើផែនការ ១៧ ខ
សំដៅដោះស្រាយ​ស្ថានភាពរលកជនចំណាកស្រុកដែលកំពុងហូរទៅអឺរ៉ុបឆ្លង
 កាត់បណ្ដាប្រទេស Balkan នាបច្ចុប្បន្ន។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក
 Jean Claude Juncker បានឲ្យដឹងថា៖ EU មានផែនការធានាទទួលបានជន អន្តោ
ប្រវេសន៍ដល់ចំនួន ១ សែននាក់តាមបណ្តោយខ្សែព្រំដែនជាមួយបណ្ដា ប្រទេស
Balkan ចាប់ពីប្រទេសក្រិក។ ក្នុងពេលនោះ ក្រិកមានភារកិច្ចបង្កើន ចំនួនជន
ចំណាកស្រុកដល់ ៣​ ម៉ឺននាក់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ ២០១៥ និងគាំទ្រ
អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍ (UNHCR)។  UNHCR
នឹងគាំទ្រការបង្កើនលទ្ធភាពទទួលបន្ថែមជនចំណាកស្រុកចំនួន ៥ ម៉ឺននាក់
ទៀតតាមបណ្តាយខ្សែព្រំដែនជាមួយប្រទេស Balkan នានា ផងដែរ។ សេចក្តី
ថ្លែងការនៃសន្និសីទកំពូលពោលខាងលើក៏បានឲ្យដឹងថែមទៀតថា៖ ធនគារ
 វិនិយោគអឺរ៉ុប (EIB) ធនាគារស្តារឡើងវិញនិងអភិវឌ្ឍន៍អឺរ៉ុប (EBRD) រួមជា
មួយធនាគារអភិវឌ្ឍន៍ក្រុមប្រឹក្សារអឺរ៉ុប  (CEB) ត្រៀមខ្លួនជាស្រេចផ្តល់ជំនួយ
សំរាប់ការដោះស្រាយវិបត្តិជនចំណាកស្រុកនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ