EU អនុម័តលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន

(VOVWORLD) - នៅលើបណ្ដាញសង្គម Twitter លោក Michel បានអបអរសាទរចំពោះកិច្ចព្រមព្រៀងនយោបាយរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីកញ្ចប់ជំនួយទី ៥ សម្រាប់អ៊ុយក្រែនក្នុងក្របខ័ណ្ឌយន្តការសន្តិភាពអឺរ៉ុប (EPF) ។
EU អនុម័តលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន - ảnh 1សមាជិកនៃកងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កាន់អាវុធប្រឆាំងរថក្រោះ NLAW ជំនួយលោកខាងលិច នៅជាយក្រុងគៀវ (រូបថត៖ AP)

នៅថ្ងៃទី ១៨ ខែកក្កដា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបញ្ជាក់ថា ស្ថាប័ននេះបានអនុម័តលើកញ្ចប់ជំនួយយោធាទី ៥ សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៥០០ លានអឺរ៉ូ (ស្មើនឹង ៥០០ លានដុល្លារអាមេរិក) ។ នៅលើបណ្ដាញសង្គម Twitter លោក Michel បានអបអរសាទរចំពោះកិច្ចព្រមព្រៀងនយោបាយរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីកញ្ចប់ជំនួយទី ៥ សម្រាប់អ៊ុយក្រែនក្នុងក្របខ័ណ្ឌយន្តការសន្តិភាពអឺរ៉ុប (EPF) ។ បច្ចុប្បន្ននេះ សកម្មភាពជួយឧបត្ថម្ភរបស់ EU សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអំពីបរិក្ខារយោធាបានកើនឡើងដល់ ២,៥ ពាន់លានអឺរ៉ូ។

នៅថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់ប្រសាសន៍រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ដែលបាននិយាយថា បណ្ដាប្រទេសជាសមាជិក EU បានឯកភាពគ្នាលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ ជាពិសេស ពលរដ្ឋចំនួន ៤៨ នាក់ រួមទាំងឧបនាយករដ្ឋមន្ត្រីមួយរូប និងប្រធានតំបន់មួយចំនួន និងក្រុមហ៊ុនរុស្ស៊ីចំនួន ៩ អង្គភាពត្រូវបានដាក់កំហិត។ លើសពីនេះទៅទៀត EU នឹងដាក់ទណ្ឌកម្មលើមាស និងរឹតបន្តឹងការធ្វើពាណិជ្ជកម្មលើទំនិញដែលប្រើប្រាស់បានទាំងក្នុងផ្នែកយោធា និងស៊ីវិល រឹតបន្តឹងបន្ថែមទៀតលើការទិញដូររបស់រដ្ឋាភិបាល និងការទទួលប្រាក់បញ្ញើ ហាមប្រាមសេវាកម្មគណនេយ្យ សវនកម្ម និងការផ្ដល់ប្រឹក្សា ។ ការដាក់កំហិតថ្មីទាំងនេះមិនប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ថាមពល និងធនាគារ Gazprombank ដែលតាមនោះអឺរ៉ុបអាចទូទាត់លើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ