EU អនុម័តិលើគំនិត​ផ្ដួចផ្ដើមរួម​គ្នាទិញ​គ្រាប់​រំសេវ សម្រាប់​ជួយ​ឧបត្ថម្ភ​អ៊ុយក្រែន

(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលជាប្រចាំរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី២៣ ខែមីនា មេដឹកនាំសហភាពអឺរ៉ុបបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងផ្តល់គ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេល ១២ ខែខាងមុខ។ 
EU អនុម័តិលើគំនិត​ផ្ដួចផ្ដើមរួម​គ្នាទិញ​គ្រាប់​រំសេវ សម្រាប់​ជួយ​ឧបត្ថម្ភ​អ៊ុយក្រែន - ảnh 1ទាហានអ៊ុយក្រែន។ ប្រភព៖ Reuters

យោតាមកិច្ចព្រមព្រៀងនេះ គណៈកម្មការអឺរ៉ុបនឹងផ្តល់ប្រាក់ចំនួន ១ ពាន់លានអឺរ៉ូដល់បណ្តាប្រទេសEU ដើម្បីផ្គត់ផ្គង់សម្រាប់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ដែលយកចេញពីឃ្លាំងផ្ទុកអាវុធរបស់ប្រទេសទាំងនេះ។ លើសពីនេះទៅទៀត ទឹកប្រាក់ ១ ពាន់លានអឺរ៉ូផ្សេងទៀតនឹងត្រូវចំណាយលើការរួមគ្នាទិញគ្រាប់រំសេវ។ ការបញ្ជាទិញជាមុននឹងចាប់ផ្តើមនៅក្នុងខែឧសភាខាងមុខ។ នៅក្នុងសន្និសីទនេះ មេដឹកនាំនៃបណ្តាប្រទេស EU ក៏បានពិភាក្សាអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយពិចារណាលើសកម្មភាពពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូ តាមរយៈប្រទេសទីបីមួយចំនួន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ