EU អនុម័តលើដំណើរការពង្រឹងសន្តិសុខនិងការពារជាតិ

EU អនុម័តលើដំណើរការពង្រឹងសន្តិសុខនិងការពារជាតិ - ảnh 1
ស្នងការខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស
លោកស្រី Federica Mogherini (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប
(EU) នាថ្ងៃទី១៤ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសនិងការពារជាតិនៃប្រទេសសមាជិក EU
ទាំង២៨ បានរៀបចំកិច្ចប្រជុំរួមហើយអនុម័តលើផែនការអនុវត្តន៍វិធានការបង្កើន
សមត្ថភាពសន្តិសុខនិងការពារជាតិរបស់ EU។ផែនការនេះមានខ្លឹមសារសំខាន់
ចំនួន៣ នោះគឺអនុញ្ញាតឲ្យ EU ធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងមានលក្ខណៈ
សំរេចជាងមុនក្នុងវិបត្តិ ពង្រឹងកម្លាំងការពារជាតិនិងសន្តិសុខសំរាប់ដៃគូនានានិង
បង្កើនសមត្ថភាពការពារប្រជាពលរដ្ឋរបស់ EU។ផែនការនេះត្រូវបាន អនុវត្តន៍
ដោយព្រមៗគ្នាជាមួយកម្មវិធីធ្វើសកម្មភាពរបស់ស្ថាប័នការពារជាតិ អឺរ៉ុបនិង
សេចក្ដីថ្លែងការណ៍រួមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មា ធិការអឺរ៉ុប
និងអគ្គលេខាធិការ NATO៕

ប្រតិកម្មទៅវិញ

ផ្សេងៗ