EU អនុម័តលើផែនការបែងចែកជនអន្តោប្រវេសន៍
|
EU អនុម័តលើផែនការបែងចែកជនអន្តោប្រវេសន៍ (Image: VNA) |
(VOVworld) – នារាត្រីថ្ងៃទី ២២ កញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃបណ្ដាប្រទេស
ជាសមាជិកសហភាពអឺរ៉ុប (EU) បានអនុម័តលើផែនការបែងចែកជនអន្តោប្រវេ
សន៍ឡើងវិញសំដៅដោះស្រាយបញ្ហាបរិមានជនចំណាកស្រុកដែលកំពុងហួស
កំរិតនៅប្រទេសក្រិកអ៊ីតាលីនិងហុងគ្រី។ ក្នុងចំណោមជនចំណាកស្រុកចំនួន
១២០ ពាន់នាក់ មានមនុស្សចំនួន ៦៦ ពាន់ទទួលបានរបបបភៀសខ្លួន។ ប្រការ
នេះមានន័យថា៖ ជនចំណាកស្រុកចំនួន ៥៤ នាក់នៅសេសសល់នឹងត្រូវ
បានដឹកជញ្ជូនទៅកាន់ប្រទេសអឺរ៉ុបផ្សេងៗ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
នាថ្ងៃទី ២២ កញ្ញ នាយកអគ្គស្នងការ អ.ស.ប. ទទួលបន្ទុកជនភៀសខ្លួន
(UNHCR) បានអំពាវនាវឲ្យបណ្ដាប្រទេសអឺរ៉ុបសម្តែងនូវចំណងសាមគ្គីភាព
សំដៅទប់ទល់ នឹងវិបត្តិជនអន្តោប្រវេសន៍នាបច្ចុប្បន្ន។ ក្នុងពេលនោះ លោកស្រី
Melissa Fleming អ្នកនាំពាក្យ UNHCR បានសង្កត់ធ្ងន់ថា៖ តម្រូវការចាំបាច់របស់
EU ឥឡូវនេះគឺឯកភាពអំពីវិធានការដើម្បីដោះស្រាយវិបត្តិពោលខាងលើ៕