EU អនុម័តលើផែនការស្ដីពីដំណើរការកិច្ចសហប្រតិបតិការរចនាសម្ព័ន្ធអចិន្រ្តៃយ៍លើវិស័យការពារជាតិ
(VOVWORLD) -នាថ្ងៃទី ៦ មិនា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប (EU) បណ្ដារដ្ឋមន្ត្រីការពារជាតិ EU បានអនុម័តលើផែនការស្ដីពីការអនុវត្តការព្រមព្រៀងសហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្រ្តៃយ៍លើវិស័យការពារជាតិអឺរ៉ុប (PESCO) ។
នាថ្ងៃទី ៦ មិនា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប (EU) បណ្ដារដ្ឋមន្ត្រីការពារជាតិ EU បានអនុម័តលើផែនការស្ដីពីការអនុវត្តការព្រមព្រៀងសហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្រ្តៃយ៍លើវិស័យការពារជាតិអឺរ៉ុប (PESCO) ។ ផែនការនេះបានផ្ដល់នូវការបញ្ជាណែនាំ និងទិសដៅយុទ្ធសាស្ត្រសម្រាប់រចនាសម្ព័ន្ធបំពេញបន្ថែមបណ្ដាភារកិច្ចដែលទាក់ទិននឹងដំណើរការ និងលទ្ធភាពគ្រប់គ្រង។
នាបច្ចុប្បន្ន មានប្រទេសជាសមាជិក EU ចំនួប ២៥ បានចូលរួម PESCO ក្នុងនោះមាន៖ អាល្លឺម៉ង់ ប៊ែលហ្សិក អេស្ប៉ាញ បារាំង ក្រិក អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ និងស៊ុយអែត៕