EU អនុម័តលើយន្តការបន្ទាន់ស្តីពីការបញ្ឈប់ផ្តល់លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋទួរគី


EU អនុម័តលើយន្តការបន្ទាន់ស្តីពីការបញ្ឈប់ផ្តល់លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋទួរគី  - ảnh 1
EU អនុម័តលើយន្តការបន្ទាន់ស្តីពីការបញ្ឈប់ផ្តល់លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋទួរគី
(Image: VNA)

(VOVworld) – នាថ្ងៃទី ២១ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ដាប្រទេសជាសមាជិក
សហភាពអឺរ៉ុប (EU) បានអនុម័តលើយន្តការបន្ទាន់មួយ តាមនោះ អនុញ្ញត្តឲ្យប្រទេស
អឺរ៉ុប បញ្ឈប់ភា្លមមួយរំពេចកម្មវិធីលើកលែងលិខិតឆ្លងដែនចំពោះប្រជាពលរដ្ឋ
ទួរគីនិងប្រទេស ផ្សេងៗទៀត ប្រសិនបើ បណ្ដាប្រទេសនេះរំលោភលើលក្ខ័ណ្ឌស្នូល
របស់ EU។ យន្តការ ពោលខាងលើនឹងចូលជាធរមាន ក្នុងករណី មានបរិមាណជន
អន្តោប្រវេសន៍ខុសច្បាប់ជាជនទួរគីក្នុង EU​ ឬ ចំនួនអ្នកាដាក់ពាក្យសូមភៀសខ្លួន
របស់ប្រជាពលរដ្ឋទួរគីហូសកំរិត។ រដ្ឋមន្ត្រីក្រសួងការមហាផ្ទៃហូឡង់ លោក Klaas
Dijkhoff បានសម្តែងការពេញចិត្តចំពោះសេចក្តីសម្រេច​ពោលខាងលើហើយចាត់
ទុកថា៖យន្តការថ្មីនេះនឹងបង្កលក្ខណៈងាយស្រួលជួយ EU​  ដោះស្រាយស្ថានភាព
រំលោភលើមាត្រក្នុងកិច្ចព្រមព្រៀងអំពីអន្តោប្រវេសន៍៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ