EU អំពានាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនកំណត់តំលៃឧស្ម័ន្ធដុតបណ្តោះអាសន្ន


EU អំពានាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនកំណត់តំលៃឧស្ម័ន្ធដុតបណ្តោះអាសន្ន - ảnh 1
EU អំពានាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនកំណត់តំលៃឧស្ម័ន្ធដុតបណ្តោះអាសន្ន (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ សីហា​ គណៈកម្មាធិការអឺរ៉ុប (EC) បានអំពានាវឲ្យរុស្ស៊ីនិង អ៊ុយក្រែនកំណត់តំលៃឧស្ម័ន្ធដុតបណ្តោះអាសន្នដល់ពេលណាការខ្វែងគំនិតអំពី បណ្ដាកញ្ចប់ប្រាក់បំណុលទាក់ទិនដល់ការទិញលក់ឧស្ម័ន្ធដុតត្រូវបានដោះស្រាយ។ ឆ្លើយសម្ភាសនៃកាសែតអាល្លឺម៉ង់ Frankfurt សមាជិកគណៈកម្មាធិការ EC ទទួលបន្ទុក
បញ្ហាថាមពល លោក Guenther Oettinger បានចាត់ទុកថា៖ ការចរចារត្រីភាគីរវាង EC រុស្ស៊ីនិងអ៊ុយក្រែនត្រូវឯកភាពអំពីតំលៃបណ្តោះអាសន្តមួយក្នុងកិច្ចព្រមព្រៀងផ្គត់
ផ្គង់ឧស្ម័ន្ធដុតរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលកំពុងត្រូវបានផ្អាក់។ វិធានការតំលៃ
បណ្តោះអាសន្តនេះអាចចូលជាធរមានដល់ពេលណាមានសាលក្រមចុងក្រោយ
នៃតុលាការអន្តរជាតិរួមជាមួយលក្ខ័ណ្ឌអ៊ុយក្រែនត្រូវទូទាត់កញ្ចប់បំណុលទាំង
មូលនាបច្ចុប្បន្ន។ លោក  Oettinger ក៏បានលើកឡើងការផ្តើមគំនិតអំពីការបៀប
ធៀបបរិមាណឧស្ម័ន្ធដុតដែលរុស្ស៊ីដឹកជញ្ជូនតាមរយៈឆ្លងកាត់ប្រទេសអ៊ុយក្រែន
និងបរិមាណឧស្ម័ន្ធដុតដែលប្រជាជនអឺរ៉ុបទទួលបានពីអ៊ុយក្រែនដើម្បីជៀស
វាងយល់ច្រឡំ និងការចោទប្រកាន់ដែលខុសពីការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ