EU អំពាវនាវអោយបង្កើនកិច្សហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់មេឌីទែរ៉ាណេ
|
លោកស្រី Federica Mogherini |
(VOV)_ដំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការ
បរទេស EU លោកស្រី Federica Mogherini បានអំពាវនាវអោយជំរុញកិច្ចសហប្រតិ
បត្តិការ និងជំនួបសន្ទនា រវាងបណ្ដាប្រទេសអឺរ៉ុប និងប្រទេសជិតខាងនានា ក្នុងតំ
បន់មេឌីទែរ៉ាណេ នៅអាហ្វ្រីកខាងកើត និងមជ្ឈឹមបូពា៍ក្នុងការតស៊ូប្រឆាំងនឹងលិទ្ធិ
ភេរវកម្ម។ ក្នុងសេចក្ដីប្រកាស នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស និងដំណាង
ប្រទេសជាសមាជិក EU ចំនួន ២៨ និងប្រទេសនៅអាហ្វ្រីកខាងកើតនិងមជ្ឈឹម
បូពា៍ចំនួន៨ទៀត នាថ្ងៃទី១៣ មេសា នៅទីក្រុង Barcelona អេស្ប៉ាញ លោកស្រី
Federica Mogherini បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងនេះ កំពុងប្រឈមមុខនឹង
ស្ថានភាពសន្តិសុខដ៏ស្ដួចស្ដើង និងកាន់តែអាក្រក់ទៅៗ ។ ដំណាងរបស់ EU រូប
នេះបានអះអាងថា៖ ដើម្បីធានាល្អនូវសន្តិសុខក្នុងតំបន់ គឺបង្កើតកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យ ដូចជា៖សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ នយោបាយ៕