EU អំពាវនាវឱ្យមានសុច្ឆន្ទៈពីប្រទេសជិតខាងទាំងបីរបស់អ៊ុយក្រែនក្នុងការនាំចេញគ្រាប់ធញ្ញជាតិ
(VOVWORLD) - អ្នកនាំពាក្យ EC បានសង្កត់ធ្ងន់ថា "ប្រការដ៏សំខាន់នាបច្ចុប្បន្ននេះគឺប្រទេសទាំងអស់ចាំបាច់ត្រូវធ្វើសកម្មភាពក្នុងស្មារតីសម្របសម្រួល និងមានលក្ខណៈស្ថាបនា"។
កប៉ាល់ Aroyat បានធ្វើដំណើរទៅកាន់កំពង់ផែ Chornomorsk នៃប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/TTXVN |
គណៈកម្មាធិការអឺរ៉ុប (EC) កាលពីម្សិលមិញ (ថ្ងៃទី ១៧ ខែកញ្ញា) បានអំពាវនាវឱ្យប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មានអាកប្បកិរិយាដែលមានលក្ខណៈស្ថាបនា បន្ទាប់ពីប្រទេសជិតខាងទាំងបីរបស់អ៊ុយក្រែនបានប្រកាសជាឯកតោភាគីថាពួកគេនឹងបន្តហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដោយមិនអើពើនឹងការសម្រេចចិត្តរបស់ EC អំពីការបញ្ចប់ការហាមឃាត់នេះឡើយ។ អ្នកនាំពាក្យ EC បានសង្កត់ធ្ងន់ថា "ប្រការដ៏សំខាន់នាបច្ចុប្បន្ននេះគឺប្រទេសទាំងអស់ចាំបាច់ត្រូវធ្វើសកម្មភាពក្នុងស្មារតីសម្របសម្រួល និងមានលក្ខណៈស្ថាបនា"។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះមក កសិករអ៊ុយក្រែនត្រូវពឹងផ្អែកលើប្រទេសជិតខាងក្នុងការនាំចេញគ្រាប់ធញ្ញជាតិ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់ធញ្ញជាតិ និងគ្រាប់ដែលមានប្រេងដែលហូចូលទៅក្នុងប្រទេសជិតខាងបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ ហើយនាំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនេះហាមឃាត់ការនាំចូលកសិផលពីអ៊ុយក្រែនោងដែរ៕