EU អះអាងគោរពកិច្ចសន្យាជាមួយទួរគី
|
EU អះអាងគោរពកិច្ចសន្យាជាមួយទួរគី (VNA) |
(VOVworld) - នាថ្ងៃទី ២៦ កក្កដា អ្នកនាំពាក្យគណៈកម្មធិការអឺរ៉ុប (EC) លោក
Margaritis Schinas បានអះអាងថា៖ សហភាពអឺរ៉ុប (EU) គោរពបណ្ដាកិច្ចសន្យា
ហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងរវាង EU និងទួរគី។ សេចក្តីប្រកាសនេះឆ្លើយតបនឹង
ការចោទប្រកាន់របស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នាថ្ងៃទី
២៥ កក្កដា ថា៖ EU មិនអនុវត្តកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងដែលភាគីទាំងពីរ
បាន ចុះហត្ថលេខាស្តីពីការបញ្ជូនជនអន្តោប្រវេសន៍ស៊ីវីវិលត្រឡប់មកប្រទេសវិញ
ដោយឆ្លង់សមុទ្រ Aegean ហើយរហូតមកដល់ពេលនេះ ទួរគីមិនទាន់ទទួលបាន
ជំនួយណាមួយពី EU នៅឡើយ។ លោក Schinas បានឲ្យដឹងថា៖ EU បានផ្តល់ប្រាក់
ចំនួន ៣ លានអឺរ៉ូ សំដៅជួយឧបត្ថម្ភជនភៀសខ្លួនទួរគី និង ៧៤០ លានអឺរ៉ូ ត្រូវ
បានផ្តល់ផងដែរ។ អ្នកនាំពាក្យរបស់ EC បានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការ
នេះកំពុងត្រៀមខ្លួនជាស្រេចអនុម័តលើវិធានការពិសេសដើម្បីផ្តល់ចំនួនប្រាក់
១ ពាន់ ៤ រយលានអឺរ៉ូ ដែលបង្កើនចំនួនប្រាក់ដល់ ២ ពាន់ ១ រយលានអឺរ៉ុបពី
ឥឡូវ នេះដល់ចុងខែកក្កដា។ លោក Schinas បានអះអាងថា៖ EU នៅរក្សា
កិច្ចសន្យារបស់ខ្លួនហើយប្រភពទុនរបស់ EU សំដៅជួយឧបត្ថម្ភជនភៀសខ្លួន
មិនសំរាប់ទួរគីនិងរដ្ឋាភិបាលនៃប្រទេសនេះឡើយ៕