EU អះអាងថា៖ អ៊ីរ៉ង់ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១ ឧសភា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បានប្រកាសថា៖ បណ្តាការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្តីអំពីកម្មវិធីនុយក្លអ៊ែររបស់អ៊ីរ៉ង់មិនបង្កឡើងការមន្ទីរសង្ស័យអំពីការដែល Tehran ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែរឬទេ។ 
EU អះអាងថា៖ អ៊ីរ៉ង់ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 EU អះអាងថា៖ អ៊ីរ៉ង់ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

នាថ្ងៃទី ១ ឧសភា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បាន ប្រកាសថា៖ បណ្តាការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្តីអំពីកម្មវិធីនុយក្លអ៊ែររបស់អ៊ីរ៉ង់មិនបង្កឡើងការមន្ទីរ សង្ស័យអំពីការដែល Tehran ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែរឬទេ។ ក្នុងសេចក្តីប្រកាសមួយ លោកស្រី Mogherini បានឲ្យដឹងថា៖ EU គប្បីវាយតំលៃឡើងវិញសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល។ តាមលោកស្រីរូបនេះថា៖ ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) ជាស្ថាប័នអន្តរ ជាតិតែមួយគត់ទទួលបន្ទុកការឃ្លាំមើលកិច្ចសន្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងរបាយ ការទាំង ១០ របស់ស្ថាប័ននេះសុទ្ធតែសឲ្យឃើញថា៖ អ៊ីរ៉ង់បានប្រតិបត្តិតាមដ៏ ពេញលេញបណ្ដាកិច្ចសន្យា។ ក្នុងពេលនោះ ក្រសួងការបរទេសបារាំងបានចាត់ ទុកថា៖ ព័ត៌មានចរកម្មរបស់អ៊ីស្រាអែលអាចជាមូលដ្ឋានដើម្បីឃ្លាំមើលសកម្ម ភាពនុយក្លេអ៊ែរបស់  Tehran ក្នុងរយៈពេលយូរអង្វែង។ នាថ្ងៃដដែល IAEA បានប្រកាសថា៖ គ្មានសញ្ញាណាមួយឡើយដែលសឲ្យឃើញថា បណ្ដាសកម្ម ភាពរបស់អ៊ីរ៉ង់ទាក់ទិនដល់ការអភិវឌ្ឍឧបករណ៍ផ្ទុះនុយក្លេអ៊ែរក្រោយឆ្នាំ ២០០៩ ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ