EU អះអាងថាខ្លួនជាដៃគូគួរឲ្យជឿទុកចិត្តរបស់គុយបា

(VOVWORLD) - សហភាពអឺរ៉ុប (EU) ជាដៃគូគួរឲ្យជឿទុកចិត្តនិងរឹងមាំ ដែលអាចជួយ ឧបត្ថម្ភសំរាប់គុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ច។ 
EU អះអាងថាខ្លួនជាដៃគូគួរឲ្យជឿទុកចិត្តរបស់គុយបា - ảnh 1 តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការ បរទេសនិងសន្តិសុខ EU លោកស្រី Federica Mogherini (ខាងស្ដាំ) ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez (រូបថត៖ AFP/TTXVN)


សហភាពអឺរ៉ុប (EU) ជាដៃគូគួរឲ្យជឿទុកចិត្តនិងរឹងមាំ ដែលអាចជួយ ឧបត្ថម្ភសំរាប់គុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ច។ នេះជា សេចក្ដីប្រកាសរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការ បរទេសនិងសន្តិសុខ EU លោកស្រី Federica Mogherini ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការក្នុងរយៈពេល២ថ្ងៃនៅទីក្រុង La Habana ដែលទើបនឹងបានបញ្ចប់នា ថ្ងៃទី៥ មករា កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី Federica Mogherini បានជួបសន្ទនាជាមួយប្រធានរដ្ឋគុយបាលោក Raul Castro ហើយ ជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសលោក Bruno Rodriguez។ ភាគីទាំង២បាន វាយតំលៃខ្ពស់ចំពោះការរីកចម្រើនកដ៏ដូចជាយថាទស្សន៍ក្នុងទំនាក់ទំនងទ្វេភាគី ក្រោយពីកិច្ចព្រមព្រៀងសន្ទនានយោបាយនិងសហប្រតិបត្តិការ (PDCA) ចូលជា ធរមានចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧។ លោកស្រី Mogherini អះអាងថា EU មាន ទស្សនៈនិងទិសស្លោកមុនក៏ដូចជាក្រោយ នោះគឺជាដៃគូគួរឲ្យជឿទុកចិត្តដើម្បី គុយបាអាចសហប្រតិបតិ្តការក្នុងដំណើរការអភិវឌ្ឍន៍៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ