EU អះអាងនូវការគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
|
EU អះអាងនូវការគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ (VNA) |
(VOVworld) – តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ
និង កិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini
បានអះអាង ថា៖ ដើម្បីសន្តិសុខរបស់អឺរ៉ុប សហភាពនឹងរក្សាគោលជំហរ
របស់ខ្លួនចំពោះកិច្ច ព្រមព្រៀងប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងក្រុម P5+1
(រួមមានប្រទេសជាសមាជិក អចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន និង អាល្លឺម៉ង់) ដោយមិនអើពើ
ដល់ការរិះគន់ដ៏ធន់ធ្ងរទៅលើកិច្ចព្រមព្រៀងសំខាន់ នេះរបស់ប្រធានា
ធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump។ ក្នុងសេចក្តី ប្រកាស
នាថ្ងៃទី ១៦ មករា លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា៖
EU នឹងបន្តសហប្រតិបត្តិការជាមួយ Tehran ក្នុងការអនុវត្តកិច្ចព្រម
ព្រៀងដ៏សែន សំខាន់នេះ។ មូលហេតុដែលលោកស្រី Federica Mogherini
បាននាំចេញដោយ សារកិច្ចព្រមព្រៀងជាមួយ Tehran ជះឥទ្ធិពលផ្ទាល់
ទៅលើសន្តិសុខរបស់ទ្វីប អឺរ៉ុបទាំងមូល។ លោកស្រីបានសង្កត់ធ្ងន់ទៀត
ថា៖ គិតតាំងពីកិច្ចព្រមព្រៀងពោលខាងលើចូលជាធរមានពីដើមឆ្នាំ
២០១៦ មក លទ្ធផលវិជ្ជមានមួយចំនួនទទួលបានក្នុងនោះមានការ
បង្កើនកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជ
កម្មរវាង Tehran ជាមួយប្រទេសលោកខាងលិចនានា។ សេចក្តីប្រកាស
របស់តំណាងជាន់ខ្ពស់ EU ត្រូវបាននាំចេញក្នុងកាលៈទេសៈសហភាព
នេះមិនស្វែង រកសម្លេងរួមជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក
លោក Donald Trump ក្នុង បញ្ហាជាច្រើន៕