EU ឯកភាពពន្យា​ពេលសម្រាប់ Brexit

(VOVWORLD) - នាថ្ងៃទី ២៣ ខែតុលា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាជាគោលការណ៍ក្នុងការពន្យាពេល Brexit ក្រោយថ្ងៃទី ៣១ ខែតុលា ប៉ុន្តែមិនទាន់បានសម្រេចថាតើការពន្យារពេលនេះអាចអូសបន្លាយក្នុងរយៈពេលប៉ុន្មាននោះឡើយ ។
 EU ឯកភាពពន្យា​ពេលសម្រាប់ Brexit - ảnh 1  EU ឯកភាពពន្យាពេលសម្រាប់ Brexit (រូបថត៖ AFP/TTXVN)

បន្ទាប់ពីកិច្ចប្រជុំរបស់ឯកអគ្គរដ្ឋទូតចំនួន ២៧ រូប មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបដោយមិនរាប់បញ្ចូល អង់គ្លេស ប្រភពព័ត៌មានពីមន្ត្រីជាច្រើនបានឲ្យដឹងថាប្រទេសទាំងនោះបានឯកភាពគ្នាពន្យាពេលជាគោលការណ៍ ប៉ុន្តែតើរយៈពេលសម្រាប់ការពន្យាពេលនេះ គឺនៅតែកំពុងតែលើកមកពិភាក្សានៅឡើយ។ ប្រទេសបារាំងបានបញ្ចេញមតិជាសាធារណៈអំពីការពន្យារយៈពេលតិចជាង ៣ ខែ។ មុននេះ ទោះបីជានាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអះអាងថាលោកមិនមានបំណងចង់ពន្យារពេលសម្រាប់ការដែលអង់គ្លេសចាកចេញពី EUក៏ដោយ ប៉ុន្តែប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នៅតែផ្តល់អនុសាសន៍ ថាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបគប្បីអនុម័តលើសំណើរបស់អង់គ្លេស អំពីការពន្យារពេលសម្រាប់ Brexit ក្នុងរយៈពេល ៣ ខែទៀត ពោលគឺដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ