|
ក្រុមជនភៀសខ្លួនអន្តោប្រវេសន៍ក្នុងអឺរ៉ុប (រូបថត៖Reuters) |
(VOVworld) - នាយប់ថ្ងៃទី១៧ មិនា នៅសន្និសីទនៅទីក្រុងព្រុចសែល ប្រទេស
ប៊ែលហ្សិក ក្រុមថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប (EU) បានឯកភាពលើគោលជំហររួម
ដើម្បីដាក់ចេញជាមួយនាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu សំដៅទប់ស្កាត់
វិបត្តិជនអន្តោប្រវេសន៍ដែលកំពុងឡើងជណ្ដើរ។ទីភ្នាក់ងារសារព័ត៌មាន Reuters
បានឲ្យដឹងថា ថ្នាក់ដឹកនាំ EU បានឯកភាពលើការធ្វើសម្បទានមួយ ចំនួនខាង
ហិរញ្ញវត្ថុនិងនយោបាយចំពោះទួរគី ប្រសិនបើអង់ការ៉ាទប់ស្កាត់បាន នូវរលកជន
ភៀសខ្លួនដែលកំពុងស្វែងរកវិធីចូលទៅក្រិក។តាមនោះ អង់ ការ៉ានឹងទទួលយក
បរិមាណជនភៀសខ្លួនទាំងអស់ដែលទៅកាន់កោះនានារបស់ក្រិកដោយការឆ្លង
សមុទ្រ Aegean ពីទួរគី។EU ក៏ជំរុញខ្លាំងដំណើរការចរចារអំពីការ ចុះឈ្មោះរបស់
ទួរគីក្នុងប្លុកនេះ ក៏ដូចជាពិចារណានូវកម្មវិធីលើកលែងទិដ្ឋាការ សំរាប់ពលរដ្ឋទួរគី
នៅពេលទៅទេសចរណ៍នៅប្រទេស EU នានាផងដែរ៕