EU ឯកភាពអំពីផែនការចរចារជាមួយអង់គ្លេស


EU ឯកភាពអំពីផែនការចរចារជាមួយអង់គ្លេស - ảnh 1
EU ឯកភាពអំពីផែនការចរចារជាមួយអង់គ្លេស (VNA)

(VOVworld) – នាថ្ងៃទី ១៥​ ធ្នូ បណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បាន
ឯកភាព អំពីផែនការចរចារស្តីពីការចាកចេញពីប្លុកនេះ ឬ ហៅថា Brexit។
តាមនោះ​  EU សន្យាធ្វើសកម្មភាពឆាប់រហ័សនិងសហការយ៉ាងជិតស្និទ្ធដើម្បី
ធានាអង់គ្លេស់មិន ងាយស្រួលទទួលបានកិច្ចព្រមព្រៀងចាកចេញពីប្លុក
ដែលអាចបង្កើតឡើងគំរូ អវិជ្ជមានក្នុងដំបូលរួម។ នៅខាងក្រៅសន្និសីទ
កំពូល EU នៅទីក្រុង Brussels បែលហ្ស៊ីក ថ្នាក់ដឹកនាំទាំង ២៧ រូបក្នុងប្លុក
នេះបានជួបធ្វើការជាមួយគ្នាដើម្បី ពិនិត្យឡើងវិញផែនការចាប់ផ្តើមការ
ចរចារអំពី Brexit។ ​ជំនួបធ្វើការលើកនេះមិន ផ្តោតទៅលើខ្លឹមសារនៃបណ្ដា
ការចរចារខាងមុខជាមួយក្រុងឡុងទេ ហើយ ប្រមូលផ្តុំទៅលើតួនាទីរបស់
EU ក្នុងការចរចារនោះនាពេលខាងមុខ។ មជ្ឈដ្ឋាន ថ្នាក់ដឹកនាំ EU ក៏បាន
ចេញសេចក្តីថ្លែងការណ៍រួមក្នុងនោះសង្កត់ធ្ងន់ថា៖ គេប្តេជ្ញា សហប្រតិបត្តិ
ការដើម្បីធ្វើកស្សិនសាក្សីសម្ព័ន្ធភាពប្រកបដោយជោគជ័យ ហើយ ត្រៀម
ខ្លួនជាស្រេចជំរុញការចរចារដើម្បីដោះស្រាយភាពស្ថិរភាពពីសេណារីយូរ
Brexit។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បាន
ស្វាគមន៍ការដែល៖ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EU ចំនួន ១៧
រូបនឹងដំណើរការកិច្ចប្រជុំដើម្បីពិភាក្សាអំពីការងារត្រៀមរៀបចំឲ្យដំណើរ
ការចរចារអំពី Brexit ហើយចាត់ទុកនេះគឺជាផលប្រយោជន៍របស់អង់គ្លេស
និងនៃបណ្ដាដៃគូរបស់ក្រុងឡុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ