Eurocham ប្តេជ្ញា គាំទ្រវៀតណាមអនុវត្តន៍កំណើនបៃតង
(VOVWORLD) - សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានប្តេជ្ញា ជួយគាំទ្រវៀតណាមក្នុងការអនុវត្តគម្រោងវិនិយោគបៃតងប្រកបដោយនិរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័ន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ (រុបថត៖ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម ) |
នេះគឺជាខ្លឹមសារសំខាន់មួយនៅក្នុងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដែលចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម ជាមួយ EuroCham នាពេលថ្មីៗនេះ។
ដើម្បីជួយគាំទ្រវៀតណាមសម្រេចបាននូវគោលដៅកំណើនបៃតងដំណាក់កាល ២០២១-២០៣០ យ៉ាងឆាប់រហ័ស Eurocham នឹងសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំកំពូល និងពិព័រណ៍សេដ្ឋកិច្ចបៃតង(GEFE)២០២២ នាថ្ងៃទី២៨-៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវនវានុវត្តន៍ អ្នកបង្កើតគោលនយោបាយមកពីអឺរ៉ុប វៀតណាម និងអាស៊ីអាគ្នេយ៍ នៅក្នុងសម័យពិភាក្សា ការតាំងពិពណ៌ និងកិច្ចសន្ទនារវាងអង្គភាពអាជីវកម្មជាមួយអង្គភាពអាជីវកម្ម (B2B) និងអង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាល (B2C)។
បណ្តាវេទិកា និងសម័យពិភាក្សាក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ នឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចអឺរ៉ុប និងវៀតណាម រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចវៀតណាមបៃតង ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកគំនិតផ្តួចផ្តើម និងការផ្ទេរបច្ចេកវិទ្យា៕