EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម
|
EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម |
(VOV)_នាថ្ងៃទី៣មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយសម្ព័ន្ធសមា
គមសហគ្រាសអឺរ៉ុប (EuroCham) ដឹកនាំដោយលោក Michael Bahren ប្រធានសម្ព័ន្ធ
សមាគម ជាប្រធានគណៈប្រតិភូ រួមជាមួយប្រធានគណៈប្រតិភូសហភាពអឺរ៉ុបនៅវៀតណាម លោក Bruno Angelet និងសហគ្រាសជួរមុខមួយចំនួនរបស់អឺរ៉ុបនៅ
វៀតណាម។ នៅក្នុងជំនួបនេះ លោក Michael Bahren បានអះអាងថា៖សម្ព័ន្ធសមា
គមបន្តជួយឧបត្ថម្ភនិងជំរុញសហគ្រាសអឺរ៉ុបតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម។ រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានស្នើអោយ សម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុបនិងសហគ្រាសជួរមុខមួយចំនួនរបស់
អឺរ៉ុបនៅវៀតណាម បន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីវៀតណាមក្លាយ
ទៅជាទីផ្សារវិនិយោគគួរអោយទាក់ទាញ។ ទន្ទឹមនឹងនោះ បណ្ដាសហគ្រាសអឺរ៉ុបតភ្ជាប់
ជាមួយខឿនសេដ្ឋកិច្ចវៀតណាម និងបង្កើនបណ្ដាញ់ផលិតកម្ម អាជីវកម្ម ដែលតភ្ជាប់
ជិតស្និទ្ធជាមួយសហគមន៍សហគ្រាសវៀតណាម៕