Eurocontrol ព្រមានបណ្ដាក្រុមហ៊ុនអាកាសចរណ៍ប្រុងប្រយ័ត្យចំពោះលទ្ធភាពកើតមានឡើងការវាយប្រហារតាមជើងអាកាស

(VOVWORLD) - ក្នុងព្រឹត្តិតការណ៍ដែលបណ្តាលឲ្យមានការព្រួយបារម្មណ៍អំពីស្ថានភាព ឡើងជណ្តើរភាពតានតឹងនៅស៊ីរី កងទ័ពជើងអាកាសអាមេរិកនាពេលថ្មីៗនេះ បានដាក់ពង្រាយបណ្ដាក្រុមនាវាពិឃាដ Harry Truman ទៅកាន់មជ្ឈឹមបូព៌ា។ 
Eurocontrol ព្រមានបណ្ដាក្រុមហ៊ុនអាកាសចរណ៍ប្រុងប្រយ័ត្យចំពោះលទ្ធភាពកើតមានឡើងការវាយប្រហារតាមជើងអាកាស - ảnh 1
Eurocontrol ព្រមានបណ្ដាក្រុមហ៊ុនអាកាសចរណ៍ប្រុងប្រយ័ត្យចំពោះ លទ្ធភាពកើតមានឡើងការវាយប្រហារតាមជើងអាកាសទៅលើស៊ីរី
 

ក្នុងព្រឹត្តិតការណ៍ដែលបណ្តាលឲ្យមានការព្រួយបារម្មណ៍អំពីស្ថានភាព ឡើងជណ្តើរភាពតានតឹងនៅស៊ីរី កងទ័ពជើងអាកាសអាមេរិកនាពេលថ្មីៗនេះ បានដាក់ពង្រាយបណ្ដាក្រុមនាវាពិឃាដ Harry Truman ទៅកាន់មជ្ឈឹមបូព៌ា។ តាមអង្គភាពនេះថា នេះជាសកម្មភាពជាប្រចាំដែលត្រូវបានរៀបចំផែនការពី មុនសំដៅបង្កើតលទ្ធភាពទប់ទល់នឹងវិបត្តិហើយបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនៅទីកន្លែងប្រារព្ធព្រឹត្តិការសំខាន់ៗ។ ទោះបីជាសេតវិមានប្រកាសថានេះជា សកម្មភាពដាក់ពង្រាយជាធម្មតាក្តី ប៉ុន្តែ ពេលវេលាប្រព្រឹត្តទៅសកម្មភាពនេះ បានបណ្តាលឲ្យមានការព្រួយបារម្មណ៍ ក្នុងកាលៈទេសៈ អាមេរិក បារាំង និង អង់គ្លេសបានប្រកាសនឹងតបតវិញដោយ «កំលាំងយោធា» ទៅលើស៊ីរីក្នុងរណី ចាំបាច់។ ទាក់ទិនដល់ការព្រួយបារម្មណ៍នេះ ស្ថាប័នគ្រប់គ្រងចរាចរណ៍តាម ផ្លូវអាកាសនៃសហភាពអឺរ៉ុប (Eurocontrol) នាថ្ងៃទី ១០ មេសា បាននាំចេញសេចក្តីព្រមានចំពោះបណ្ដាក្រុមហ៊ុនអាកាសចរណ៍ «គប្បីប្រុងប្រយ័ត្យ» តំបន់ប៉ែកខាងកើតមេឌីតេរ៉ាណេក្នុងអំឡុង ៧២ ម៉ោង ដោយសារ អាចកើតមានឡើងការវាយប្រ ហារតាមជើងអាកាសទៅលើស៊ីរី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ