Europol បើកយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុម IS
(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមរដ្ឋអាជ្ញា ប៊ែលហ្សិកបានឲ្យដឹងថា ប៉ូលីសនៃប្រទេសនេះ និងអង្គការប៉ូលីសអឺរ៉ុប (Europol) បានបើកយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងសាខាឃោសនាតាមអ៊ីនធឺណិតលើពិភពលោករបស់អង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ។
យុទ្ធនាការនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលប៊ែលហ្សិកអនុវត្តន៍សំដៅទៅ Amaq ដែលជាម៉ាស៊ីនឃោសនារបស់ IS។ អ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋអាជ្ញាសហព័ន្ធបែលហ្ស៊ិកលោក Eric van der Sypt បានរាយការណ៍ថា ប៉ូលីសបែលហ្ស៊ិកបានវាយផ្តួលរលំម៉ាស៊ីនមេរបស់ IS និងបិទគណនីនិងគេហទំព័រមួយចំនួនដោយសាខាឃោសនានៃអង្គការនេះដំណើរការ។
ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍របស់ Europol បានគួបញ្ជាក់ថា អង្គការនេះបានចូលរួមសហការជាមួយផែនគ្រឹះអ៊ិនធឺណឺតធំជាងគេទាំង ៩ រួមមាន Google, Twitter, Instagram និង Telegram ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឃោសនារបស់ IS ។ Europol បានពិនិត្យមើលវីដេអូឃោសនា អត្ថបទចុះផ្សាយ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាំទ្រសកម្មភាពជ្រុលនិយមនិងអំពើហឹង្សាពីសប្តាហ៍មុន។ គួរកត់សម្គាល់ថា Europol បានរកឃើញឯកសារជ្រុលនិយម IS ជាច្រើននៅលើ Telegram៕