Europol ព្រមានថា IS កំពុងអភិវឌ្ឍន៍បណ្ដាញសង្គមដោយឡែក

(VOVWORLD) - ថ្នាក់ដឹកនាំស្ថាប័នប៉ូលីសសហភាពអឺរ៉ុប (Europol) បាននាំចេញ ការព្រមានថា អង្គការ រដ្ឋអ៊ីស្លាម(IS) ស្វ័យប្រកាស កំពុងអភិវឌ្ឍន៍បណ្ដាញ សង្គមដោយឡែកដើម្បីឃោសនាអំពីលទ្ធិជ្រុលនិយម រៃអង្គាសមូលនិធិហិរញ្ញវត្ថុ និងជៀសវាងការស៊ើបអង្កេតរបស់ស្ថាប័នសន្តិសុខ។
(VOVworld) - ថ្នាក់ដឹកនាំស្ថាប័នប៉ូលីសសហភាពអឺរ៉ុប (Europol) បាននាំចេញ ការព្រមានថា អង្គការ រដ្ឋអ៊ីស្លាម(IS) ស្វ័យប្រកាស កំពុងអភិវឌ្ឍន៍បណ្ដាញ សង្គមដោយឡែកដើម្បីឃោសនាអំពីលទ្ធិជ្រុលនិយម រៃអង្គាសមូលនិធិហិរញ្ញវត្ថុ និងជៀសវាងការស៊ើបអង្កេតរបស់ស្ថាប័នសន្តិសុខ។នាយក Europol លោក Rob Wainwright ឲ្យដឹងថា Europol បានរកឃើញភស្តុតាងអំពីគ្រឹះស្ថានលើបណ្ដាញ អ៊ីនធឺណែតរបស់ IS កាលពីសប្ដាហ៍មុន ក្នុងយុទ្ធនាការរិះរកតម្រង់ទៅលើសកម្ម ភាពភេរវកម្មលើបណ្ដាញនេះ។តាមលោក Wainwright ថា ការដែល IS កំពុង កសាងបណ្ដាញសង្គមដោយឡែកបានដាក់ចេញសម្ពាធដែលបង្ខំឲ្យស្ថាប័នស៊ើបការណ៍សម្ងាត់ កម្លាំងប៉ូលីសនិងផ្នែកបច្ចេកវិទ្យាត្រូវសហការគ្នាឲ្យកាន់តែស្អិតរមួត ថែមទៀតដើម្បីស្វែងរកដំណោះស្រាយទប់ទល់នឹងគ្រោះអាសន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ