Europol សហការជាមួយប្រទេសនានាស៊ើបអង្កេតការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតទូទាំងពិភពលោក

(VOVWORLD) - ស្ថាប័នប៉ូលីសសហភាពអឺរ៉ុប (Europol) កំពុងសហការជាមួយ បណ្ដាប្រទេសដែលរងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែត លើទូទាំងពិភពលោកនាថ្ងៃទី១២ ឧសភា សំដៅគ្រប់គ្រងការគំរាមកំហែងនេះហើយដោះស្រាយ ផលវិបាក។

Europol សហការជាមួយប្រទេសនានាស៊ើបអង្កេតការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតទូទាំងពិភពលោក - ảnh 1វាយប្រហារតាមបណ្ដាញអ៊ីនធឺណែតដើម្បីជំរិតទារប្រាក់ (រូបថត៖CoinTelegraph) 

(VOVworld) - ស្ថាប័នប៉ូលីសសហភាពអឺរ៉ុប (Europol) កំពុងសហការជាមួយ បណ្ដាប្រទេសដែលរងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតលើទូទាំងពិភពលោកនាថ្ងៃទី១២ ឧសភា សំដៅគ្រប់គ្រងការគំរាមកំហែងនេះហើយដោះស្រាយ ផលវិបាក។ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី១៣ ឧសភា មជ្ឈមណ្ឌលបទល្មើស បណ្ដាញអឺរ៉ុប ដែលត្រូវបានហៅថា EC៣ ចំណុះ Europol ចាត់ទុកថា ការវាយ ប្រហារលើកនេះមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ដោយហេតុនេះចាំបាច់ត្រូវ មានការស៊ើបអង្កេតកំរិតអន្តរជាតិដើម្បីកំណត់មេគំនិត។EC៣ ឲ្យដឹងថា អង្គភាពនេះ បានបង្កើតកម្លាំងពិសេសប្រឆាំងបទល្មើសបណ្ដាញ ដែលប្រមូលផ្ដុំអ្នកជំនាញ ការប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់ដើម្បីជួយឧបត្ថម្ភការងារស៊ើបអង្កេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ