Eurozone គ្រោងរួមវិភាគចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ូដើម្បីជួយឧបត្ថម្ភក្រិក
|
Eurozone គ្រោងរួមវិភាគចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ូដើម្បីជួយឧបត្ថម្ភក្រិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ កក្កដា មន្ត្រីអឺរ៉ុបមួយរូបបានឲ្យដឹងថា៖ រដ្ឋាភិបាល នៃប្រទសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) នឹងរួមវិភាគទានខ្ទង់ប្រាក់ជំនួយពី
៤០ ដល់ ៥០ ពាន់លានអឺរូសំរាប់ក្រិកក្នុងរយៈពេល ៣ ឆ្នាំ។ មូលនិធិរូបីយវត្ថុ
អន្តរជាតិ (IMF) នឹងរួមចំណែកកញ្ចប់ប្រាក់ជំនួយធំមួយទៀតដែលមានតំលៃ
១៦ ពាន់លានអឺរ៉ូដល់ខែមិនាឆ្នាំ ២០១៦។ ចំនួនប្រាក់នៅសេសសល់នឹងត្រូវ
បានយក ពីប្រាក់ចំណេញនៃក្រុមហ៊ុមឯកជនក្រិកនិងបណ្ដាទីផ្សារហិរញ្ញវត្ថុ។
ដោយហេតុនេះ ប្រទេសនានាត្រៀមខ្លួនជាស្រេចអនុវត្តកម្មវិធីយន្តការស្ថិរភាព
អឺរ៉ុប (ESM) សំរាប់ Athens ដោយមានសំណូមពរកែទម្រង់និងការផ្តល់ជំនួយ
ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ៕