Eurozone ដាក់ចេញលក្ខ័ណ្ឌពិភាក្សាអំពីកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក
|
Eurozone ដាក់ចេញលក្ខ័ណ្ឌពិភាក្សាអំពីកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក (Image: VNA) |
(VOVworld) – សន្និសីកំពូលតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ស្តីពីវិបត្តិនៅក្រិក បានបិទបញ្ចប់នាព្រឹកថ្ងៃទី ៨ កក្កដា ដោយមិនទទួលបានលទ្ធភាពជាក់ស្តែង
ណាមួយឡើយ ដោយសារ នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras មិននាំ
ចេញការផ្តើមគំនិតតាមសំណូមពរឡើយ។ បណ្ដាថ្នាក់ដឹកនាំរបស់ Eurozone បានឯកភាពនឹងពិភាក្សាអំពីកញ្ចប់ផ្តល់ជំនួយទី ៣ សំរាប់ Athens ក្នុងពេល
ដែល ការលើកសំណើរថ្មីរបស់រដ្ឋាភិបាលក្រិកត្រូវបានយល់ព្រម។ ថ្លែងមតិ
បន្ទាប់ពីសន្និសីពោលខាងលើ អធិកបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
បានប្រកាសថា៖ ថ្នាក់ដឹកនាំនៃប្រទេសជាសាមជិកសហភាពអឺរ៉ុប (EU)
ចំនួន ២៨ ប្រទេសនឹងដំណើរសម័យប្រជុំនៅទីក្រុង Brussels របស់បែល
ហ្ស៊ីក នាថ្ងៃទី ១២ កក្កដាខាង មុខ ក្នុងនោះ Athens ត្រូវដាក់ចេញផែនការ
កែទម្រង់ លំអិតរបស់ខ្លួនមុនថ្ងៃទី ៩ កក្កដា។ តាមថ្នាក់ដឹកនាំអាល្លឺម៉ង់ថា៖ នេះគឺជាលក្ខ័ណ្ឌចាប់ផ្តើមការចរចារអំពី កម្មវិធីផ្តល់ជំនួយទី ៣ សំរាប់ក្រិក។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras ក៏បានអះអាងនូវការប្តេជ្ញា
ចិត្តរបស់ខ្លួនចំពោះការដោះស្រាយវិបត្តិសាធារណៈនៃប្រទេសនេះ ហើយសង្កត់
ធ្ងន់ថា៖ កិច្ចព្រមព្រៀងមួយរវាង Athens ជាមួយបណ្ដាម្ចាស់បំណុលដែលត្រូវ
សមស្របខាងផ្នែកសង្គមនិងសេដ្ឋកិច្ចនោះនឹងត្រូវបានសម្រេចនាចុងសប្តាហ៍នេះ៕