Eurozone ដំណើរកិច្ចប្រជុំជាបន្ទាន់អំពីប្រាក់បំណុលសាធារណៈរបស់ក្រិក
(VOVworld) – នាថ្ងៃទី ២៤ វិច្ឆិកា ក្រុមប្រឹក្សាររដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ុ
(Eurozone) បានដំណើរកិច្ចប្រជុំជាបន្ទាន់ ដើម្បីលើកឡើងវិធានការណ៍ទាក់ទិន ដល់ដំណោះស្រាយបញ្ហាស្ថិរភាពប្រាក់បំណុលសាធារណៈរបស់ក្រិក។ បណ្ដា វិធានការណ៍រួមមាន៖ ការកាត់បន្ថយការប្រាក់កម្ចីទ្វេភាគី ដែលក្រិកទទួលបាន
ក្នុងដំណាក់កាលទី ១ របស់កម្មវិធីផ្តល់ជំនួយខាងហិរញ្ញវត្ថុ និងមិនដាក់ចេញ
តំរិតការប្រាក់ថ្មីទេ។ ក្រៅពីនោះ បណ្ដាតំណាងក៏បាននាំចេញដំណោះស្រាយ
ផ្សេងទៀត គឺ ៖ ការទិញបំណុលរបស់ក្រិក នៅទីផ្សារទី ២ ដោយមូលនិធិ
ស្ថិរភាពរបស់ Eurozone ផងដែរ។