(VOVworld)-នាថ្ងៃទី ២១កុម្ភៈប្រធាន Eurozone នាយករដ្ឋមន្រ្តី លុចហ្សំបួរ
(Luxembourg) Jean – Claude Juncker ឲ្យដឹងថា តំបន់ចាយប្រាក់ អឺរូបានអនុម័ត លើកញ្ចប់ជំនួយទី២ មានតម្លៃ ១៣០ពាន់លានអឺរ៉ូ ជួយឲ្យប្រទេស ក្រិក បន្ថយកម្រិត ប្រាក់បំណុលសាធារណឡើងដល់ ១២០,៥%នៃផលិតផលក្នុងស្រុកសរុប។ កញ្ចប់
ជំនួយនេះ នឹងជួយឲ្យក្រិកចៀសផុតពីការធុនក្ស័យនាខែមេសាខាងមុខ។ ដើម្បីទទួល បានកញ្ចប់ជំនួយពី EU និង IMF ក្រិកត្រូវអនុម័តលើបណ្តាវិធានការសន្សំសមចៃ ក្នុង
នោះមានការ ដូចជាកាត់បន្ថយប្រាក់បៀវវត្ស។ បណ្តាថ្នាក់ដឹកនាំនៃតំបន់ចាយប្រាក់
អឺរ៉ូ និង IMF មុននោះបានសំណូមពរក្រិក កាត់បន្ថយបំណុលចុះកម្រិក ១២០%GDP
ក្នុងឆ្នាំ ២០២០។
អ្នកនាំពាក្យប្រសួងការបរទេសចិន Hung Lay ឲ្យដឹងថា ចិនគំាទ្រការខំ ប្រឹង
ប្រែង របស់សហភាពអឺរុប ក្នុងការទប់ទល់ជាមួយវិបត្តិបំណុលសាធារណ។ ចិន
ជឿជាក់ថា សហភាពអឺរុប នឹងមានលទ្ធភាពដើម្បីជំនះពុះពារលើផលវិបាក នាបចេ្ចប្បន្ននិងអភិវឌ្ឍន៌សេដ្ឋកិច្ចតទៅទៀត៕