Eurozone ឯកភាពពន្យាពេលកញ្ចប់ជំនួយខាងហិរញ្ញវត្ថុសំរាប់ក្រិក

Eurozone ឯកភាពពន្យាពេលកញ្ចប់ជំនួយខាងហិរញ្ញវត្ថុសំរាប់ក្រិក - ảnh 1
Eurozone ឯកភាពពន្យាពេលកញ្ចប់ជំនួយខាងហិរញ្ញវត្ថុសំរាប់ក្រិក (Image: VNA)


(VOVworld) – នាថ្ងៃទី ២០ កុម្ភៈ រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់
អឺរ៉ូ (Eurozone) បានឯកភាពពន្យាពេលបន្ថែម ៤ ខែ ចំពោះកញ្ចប់ជំនួយខាងហិរញ្ញវត្ថុ
សំរាប់ក្រិកបន្ទាប់ពីពេលវេលានៃកញ្ចប់នេះបានអស់សុពលភាពនាចុងខែកុម្ភៈនេះ។ នេះគឺជាសេចក្តីសម្រេចដែលត្រូវបាននាំចេញនៅកិច្ចប្រជុំជាបន្ទាន់លើកទី​៣ ស្តីពីបញ្ហាបំណុលរបស់ក្រិកនៃរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Eurozone ចំនួន ១៩ រូប សំដៅទប់ស្កាត់ការចាកចេញពី Eurozone របស់ក្រិក។ តាមកិច្ចព្រមព្រៀងដែលទើប
​នឹងទទួលបានថា៖ នាថ្ងៃទី ២៣ កុម្ភៈខាងមុខនេះ ក្រិកត្រូវនាំចេញបណ្ដាកិច្ចសន្យាជា សារវ័ន្តអំពីកំណែទម្រង់ហិរញ្ញវត្ថុ។ តាមប្រភពព័ត៌មានមួយពីរដ្ឋាភិបាលក្រិកដា៖ Athens ត្រៀមខ្លួនជាស្រេចដំណើរការទំណែទម្រង់ ដូចជា៖ ការដោះស្រយបញ្ហារត់ពន្ធអំពើ
ពុករលួយ រៀបចំរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈនិងដោះស្រាយវិបត្តិមនុស្សធម៌
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ