Eurozoneអនុម័ត្តលើកញ្ចប់ជំនួយទី២ចំនួន១៣០ពាន់លានអឺរ៉ូសំរាប់ក្រិក

Eurozoneអនុម័ត្តលើកញ្ចប់ជំនួយទី២ចំនួន១៣០ពាន់លានអឺរ៉ូសំរាប់ក្រិក  - ảnh 1
eurozone ​​អនុម័ត្តលើកញ្ចប់ជំនួយទី២​ដល់ក្រិក( រូបថត៖Internet)
ថ្ងៃទី​១២មិនា រដ្ឋមន្រ្តីហិរញ្ញវត្ថុ Eurozone​​ បានអនុម័ត្តជាលើកចុងក្រោយលើ កញ្ចប់
ជំនួយទី​២​​ ចំនួន ១៣០​ ពាន់លានអឺរ៉ូ​សំរាប់ក្រិក។​នេះជាលទ្ធផលនៃការចរចារ អស់រយះ
ជាច្រើនថ្ងៃរវាងរដ្ឋាភិបាលក្រិកជាមួយម្ចាស់បំណុល​​ដែលតាមនោះ​អាថែន​នឹងបានលុប
បំណុលចំនួនជិត១០០ ពាន់លានអឺរ៉ូ​ ក្នុងខ្ទង់ប្រាក់បំណុលប្រមាណ​ ៣៥០ ពាន់លានអឺរ៉ូ។​ ថ្លែងមតិនៅក្នុងសន្និសិទកាសែតនៅ ទីក្រុងព្រុចសែល​របស់ បែលហ្សីច ប្រធានក្រុម
ប្រទេសចាយប្រាក់អឺរ៉ូ​  Claude Juncker បានឲ្យដឹងថា៖​ កញ្ចប់ជំនួយទី​២​​នេះ គឺជាខ្ទង់ប្រាក់
រួមវិភាគទានរបស់បណ្តាប្រទេស Eurozone នឹងមូលនិធិរូបីយវត្ថុអន្តរជាតិ​(  IMF)។​ការ
រំសាយប្រាក់នឹងអូសបន្លាយពីឆ្នាំ​២0១២​ដល់ឆ្នាំ​២០១៤ ចំណុះទៅលើ ប្រសិទ្ធភាពនៃ
កម្មវិធីរិតត្បិតខ្លាំងរបស់ក្រិក។ ក្នុងថ្ងៃដ៏ដែល​​អគ្គនាយិការ  IMF Christine Lagarde​
ប្រកាសថា៖​​ IMF នឹងផ្តល់ ប្រាក់ចំនួន​២៨ ពាន់លានអឺរ៉ូ​ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រិក​ នឹងជួយឧបត្ថម្ភកម្មវិធី សេដ្ឋកិច្ចប្រទេសនេះក្នុងរយះពេល​៤​ឆ្នាំខាងមុខទៀត។​បណ្តា
ប្រទេសអឺរ៉ុបនឹងប្រធាន​Eurozone បានអបអរសារទរយ៉ាងខ្លាំងចំពោះការផ្តើមគំនិតនេះ
របស់ IMF ដោយ ចាត់ទុកនេះជាសេចក្តីសំរេចដ៏ត្រឹមត្រូវ១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ