EUចំណាយជាង១១០លានអឺរ៉ូសម្រាប់ជំរុញការប្រើប្រាស់កសិផល

(VOVworld)-គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី១៣តុលា បានជូនដំណឹងថា នឹង ចំណាយប្រាក់ចំនួន១១០លានអឺរ៉ូសម្រាប់ជម្រុញការប្រើប្រាស់កសិផលក្នុងនិង ក្រៅប្លុកនាឆ្នាំ២០១៦។ យុទ្ធនាការនេះបានអនុញ្ញត្តិឲ្យស្វែងរកទីផ្សារថ្មី សំដៅ បង្កលក្ខណៈសម្រាប់ប្រជាកសិករអឺរ៉ុបប្រើប្រាស់ផលិតផល ក៏ដូចជាពង្រឹងទីផ្សា ។គោលនយោបាយជម្រុញ ការប្រើប្រាស់ ផលិតផលកសិកម្មនិងស្បៀងអាហារ ស្ថិតក្នុងកញ្ចប់ហិរញ្ញវត្ថុមានតម្លៃជាង៥រយលានអឺរ៉ូ ដែលបានប្រកាសនាខែកញ្ញា
កន្លងទៅ នៅសន្និសីទកំពូលវិសាមញ្ញរបស់ EU ស្តីពីកសិកម្ម។​ តាមផែនការ
ចំនួនប្រាក់នេះ នឹងកើនទ្វេដងនាឆ្នាំ២០១៩និងទទួលបាន២រយលានអឺរូក្នុងឆ្នាំ
​២០១៥នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ