EUដាក់សំណើរបង្កើតស្ថាប័នការពារព្រំដែនរួម

(VOVworld)-គណៈកម្មាធិការអឺរ៉ុប(EC) ទើបនឹងបានចងក្រង់សំណើរមួយស្តីពី​ការ
បង្កើតស្ថាប័នការពារព្រំដែនរួមលើដីគោកនិងសមុទ្រ សំដៅបង្កើនការត្រួត ពិនិត្យ
ព្រំដែនក្នុងប្លុក ក្នុងកាលៈទេសៈវិបត្តិអន្តោប្រវែសន៍ក្នុងប្លុកមានបំរ៉ែបំរួលអសកម្ម។ យោងតាមសំណើរនេះ ស្ថាប័នថ្មីនឹងមានភ្នាក់ងារចំនួនជាង១ពាន់ នាក់ទទួលភារ
កិច្ចការពារព្រំដែនក្នុងប្លុក ជួយឧបត្ថម្ភជនភៀសខ្លួននិងអនុវត្តយុទ្ធនាការស្វែងរក
និងជួយសង្គ្រោះចំពោះជនចំណាកស្រុក។​ស្ថាប័ននេះក៏មាន សិទ្ធិធ្វើអន្តរាគមន៍ ខណៈពេលដែលប្រទេសសាមីគ្មានលទ្ធភាពដោះស្រាយ វិបត្តិ។ តាមអង្គការអន្តោ
ប្រវែសន៍អន្តរជាតិថា តាំងពីដើមឆ្នាំ២០១៥មកមានជនភៀសខ្លួនចំនួន៨៦៩.០០០
នាក់បានធ្វើចំណាក់ស្រុកទៅកាន់អឺរ៉ុបឆ្លងកាត់ផ្លូវ គោក ផ្លូវសមុទ្រ ទៅកាន់ប្រទេស
អភិវឌ្ឍន៍ជាសមាជិករបស់ EU បង្កឲ្យមានវិបត្តិអន្តោប្រវែសអាក្រក់បំផុតតាំង
ពីសង្គ្រាមលោកលើកទី២មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ