EUបង្កើនបន្ថែមបទដាក់ទណ្ឌកម្មទៅលើ Crimea
|
គ្រួសារ Crimea ១ (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី១៦ ធ្នូ ប្រភពព័ត៏មានការទូតពីសហភាពអឺរ៉ុប (EU) បានឲ្យ
ដឹងថា ប្លុកនេះ នឹងហាមឃាត់ការវិនិយោគគ្រប់រូបភាពចូលក្នុង Crimea ជាតំបន់ដី
ដែលរួមបញ្ចូលក្នុងសហព័ន្ធរុស្ស៊ីកាលពីខែមីនាកន្លងទៅសំដៅបង្កើនសម្ពាធទៅ
លើរដ្ឋអំណាចម៉ូស្គូ។ការនាំចេញមុខទំនិញដែលបានផលិតនៅ EU ក្នុងបណ្ដា
វិស័យ ដឹកជញ្ជូន គមនាគមន៍ ថាមពល និងប្រេងឧស្ម័នទៅ Crimea សុទ្ធតែត្រូវ
បានហាមឃាត់។ក្រៅពីនោះ សេវាកម្មទេសចរណ៍ ក៏ត្រូវហាមឃាត់និងនាវាទេស
ចរណ៍មិនបានអនុញ្ញត្តិឲ្យចូលចតនៅកំផង់ផែនៅ Crimea ទេ។ប្រទេសជាសមាជិក
EUទាំង២៨ គ្រោងនឹងអនុម័តជាផ្លូវការលើវិធានការដាក់ទណ្ឌកម្មពោលខាងលើ
នាពេលដែលបណ្ដាថ្នាក់ដឹកនាំ EU មានកិច្ចប្រជុំកំពូលប្រចាំនៅបែលហ្ស៊ីកនាថ្ងៃ
ទី១៨ ធ្នូ ខាងមុខនេះ៕