EUពិភាក្សាអំពីផែនការផ្តល់ជំនួយយោធា ២០ ពាន់លានអឺរ៉ូ​ ដល់​អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសំណើចំណាយថវិកា ២០ពាន់លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយជាអាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងទៀតសម្រាប់អ៊ុយក្រែនក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ 
EUពិភាក្សាអំពីផែនការផ្តល់ជំនួយយោធា ២០ ពាន់លានអឺរ៉ូ​ ដល់​អ៊ុយក្រែន - ảnh 1សហភាពអឺរ៉ុបបានផ្តល់ជំនួយជាសព្វាវុធ និងគ្រាប់រំសេវជាច្រើនប្រភេទដល់អ៊ុយក្រែន។ រូបថត៖ AFP/VNA

សំណើដែលស្នើឡើងដោយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក Josep Borrell បានផ្តល់ប្រាក់បន្ថែមចំនួន ៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់អ៊ុយក្រែន តាមរយៈយន្តការសន្តិភាពអឺរ៉ុប (EPF) ។

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក សហភាពអឺរ៉ុបបានផ្តល់ជំនួយជាប្រាក់ដល់អ៊ុយក្រែនចំនួនជាង ៥ ពាន់លានអឺរ៉ូតាមរយៈ EPF។ តាមការគ្រោងទុក ជំនួយថ្មីនេះនឹងត្រូវបានបើកចំណាយក្នុងរយៈពេលចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ គោលបំណងគឺសំដៅផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន "ដោយផ្អែកលើមូលដ្ឋានដែលមាននិរន្តរភាពជាង និងអាចព្យាករណ៍បាន"។

រដ្ឋមន្ត្រីការបរទេសEUនឹងពិភាក្សាបន្ថែមអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំក្នុងប្រទេសអេស្ប៉ាញនៅចុងខែសីហាខាងមុខ។ អ្នកការទូតទាំងនេះបានសង្ឃឹមថា រដ្ឋាភិបាលសហភាពអឺរ៉ុបនឹងពិចារណាលើផែនការនេះ ជាមួយនឹងសំណើរបស់គណៈកម្មការអឺរ៉ុបក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចចំនួន ៥០ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ក្នុងរយៈពេល ៤ ឆ្នាំដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ