(VOVworld) - EU-វៀតណាម៖២៥ឆ្នាំទំនាក់ទំនងជ្រាលជ្រៅនិងអនាគត១ដ៏ភ្លឺស្វាង។នេះគឺជាប្រធានបទរបស់សន្និសីទកាសែតដែលបានរៀបចំឡើងដោយ ក្រុមសហ
ភាពអឺរ៉ុប(EU)ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី២៩ មករា នៅ រដ្ឋធានីហាណូយ
របស់វៀតណាម។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធាន ក្រុមEUប្រចាំនៅ
វៀតណាមលោក Franz Jessen បានអះអាងថា៖
“ទំនាក់ទំនងរវាងវៀតណាមនិងEUបានរីកលូតលាស់ដោយឥតឈប់ឈរក្នុង អំឡុង២៥ឆ្នាំកន្លងទៅ។យើងបានបង្កើតទំនាក់ទំនងចាប់ពីឆ្នាំ១៩៩០មក ក្នុង
នោះប្រមូល ផ្ដុំចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យ
អប់រំនិងជំរុញសេដ្ឋ កិច្ចរបស់វៀតណាម។តាំងពីនោះមក យើងបន្តអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លាទំនាក់ ទំនងពាណិជ្ជកម្ម។នាបច្ចុប្បន្ន EU ក្លាយទៅជាទីផ្សារនាំ
ចូលធំបំផុតរបស់ បណ្ដាអង្គភាពអាជីវកម្មនាំចេញវៀតណាម។ភាគីទាំង២
កសាងបានទំនាក់ទំនង នយោបាយដ៏រឹងមាំក្នុងអំឡុង២ទស្សវត្សកន្លងមក។
ខ្ញុំសប្បាយរីករាយ ដោយឃើញថា យើងមានសសរសស្នូលចំនួន៣នោះគឺ
កិច្ចសហប្រតិបតិ្តការ អភិវឌ្ឍន៍ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងកិច្ចសហ
ប្រតិបតិ្តការនយោបាយ”។
គិតរហូតមកដល់ពេលនេះ មានប្រទេសជាសមាជិកចំនួន២០ក្នុងចំណោម
ប្រទេសជាសមាជិកEUទាំង ២៨បានបង្កើតស្ថាប័នតំណាងការទូតប្រចាំនៅ
ទីក្រុងហាណូយ។ប្រការនេះ បានបង្ហាញពីតួនាទីខាងនយោបាយដ៏សំខាន់
របស់វៀតណាមនៅតំបន់អាស៊ី អាគ្នេយ៍។ ក៏នៅសន្និសីទកាសែតនេះដែរ
លោកFranz Jessen បានប្រកាសចាប់ផ្ដើមកម្មវិធី ព្រឹត្តិការណ៍ក្នុងឱកាសរំលឹក
ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-
EUទៀតផង៕