EUអនុវត្តវិធានការប្រឆាំងនឹងទីប្រជុំជនអ៊ីស្រាអ៊ែល
|
ទាហានអ៊ីស្រាអ៊ែលនៅត្រើយខាងលិច (រូបថតៈ TTXVN) |
(VOVworld)-ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU)ប្រចាំនៅប៉ាឡេស្ទីន John
Gatt-Rutter នាថ្ងៃទី២៧សីហា បានឲ្យដឹងថា EU កំពុងបន្តអនុវត្តរាល់ការខំប្រឹងប្រែង សំដៅប្រឆាំងជំទាស់នឹងទីប្រជុំជនខុសច្បាប់របស់អ៊ីស្រាអ៊ែលនៅ ត្រើយខាងលិច
ដែលទន្ទ្រានកាន់កាប់របស់ប៉ាឡេស៊ីន។ លោក Gatt-Rutter បានឲ្យដឹងថា EU គាំទ្រ
រាល់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹង អ៊ីស្រាអ៊ែល សំដៅរាំងស្កាត់ការ
ពង្រីកទីប្រជុំជនរបស់ជនហ្ស៊ីប។ ក្នុងនោះមាន ការសម្រេចចិត្តសម្រាប់ម៉ាក់សញ្ញា ផលិតផលរបស់អ៊ីស្រាអ៊ែល ដែលបានផលិតនៅ តំបន់ដីទន្រ្ទានកាន់កាប់របស់
ប៉ាឡេស៊ីន។ លើសពីនេះទៅទៀត EU នឹងអនុវត្ត ច្រើនថែមទៀត រាល់ឧបករណ៍ ចាំបាច់ដើម្បីដាក់គំហិតការតាំងទីលំនៅខុសច្បាប់របស់ អ៊ីស្រាអ៊ែលនៅត្រើយខាង
លិចផងដែរ៕