EVFTA ជួយបើកលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ពី EU ចូលមកវៀតណាម

(VOVWORLD) - ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលជំងឺ COVID-19 ក្រុមអ្នកវិភាគបានកែតម្រូវការព្យាករណ៍ពីកំណើននៃការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប បើប្រៀបធៀបទៅនឹងពេលវេលាមុនការរាតត្បាត គឺកើនឡើងតែ ៥% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ហើយចាប់ផ្តើមកើនឡើងជាថ្មីចាប់ពីឆ្នាំ ២០២១ ដែរ។

ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Duc Thanh បានវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែសីហា នឹងបង្កើតឱកាសសម្រាប់វៀតណាមក្នុងការទាក់ទងផ្ទាល់នឹងទីផ្សាររបស់ប្រជាជនចំនួន ៤៥០ លាននាក់ព្រមទាំងបើកលំហូរនៃការវិនិយោគផ្ទាល់បរទេសដែលមានគុណភាពខ្ពស់ពីសហភាពអឺរ៉ុប (EU) ចូលមកក្នុងប្រ ទេសវៀតណាម ក៏ដូចជាធ្វើអោយឋានៈរបស់វៀតណាមកាន់តែល្អនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ តាមទិសនាំមកនូវគុណតម្លៃបន្ថែម។ ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលជំងឺ COVID-19 ក្រុមអ្នកវិភាគបានកែតម្រូវ ការព្យាករណ៍ពីកំណើននៃការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប បើប្រៀបធៀបទៅនឹងពេលវេលាមុនការរាតត្បាត គឺកើនឡើងតែ ៥% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ហើយចាប់ផ្តើមកើនឡើងជាថ្មីចាប់ពីឆ្នាំ ២០២១ ដែរ។យោងតាមលោក Nguyen Duc Thanh នៅក្នុងខែសីហា ខណៈពេលដែលការប្តេជ្ញាចិត្តរបស់ EVFTA ចូលជាធរមាន ក៏ជាពេលវេលាដែលសេដ្ឋកិច្ចសហភាពអឺរ៉ុបនិយាយដោយឡែកនិងសេដ្ឋកិច្ចពិភពលោកនិយាយរួម គ្រោងនឹងចូលទៅក្នុងស្ថានភាពធម្មតាថ្មីមួយ ពោលគឺ  EVFTA នឹងបង្កើតនូវគុណសម្បត្តិល្អៗ ជាច្រើនជាពិសេសគុណប្រយោជន៍ពន្ធសម្រាប់អាជីវកម្មនៅវៀតណាមនិង EU តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ