EVFTA៖ ជំរុញកំណើនរបស់វៀតណាមក្នុងរយៈពេលយូរអង្វែង
(VOVWORLD) - ប្រធានអគ្គនាយកដ្ឋានស្ថិតិវៀតណាមលោក Nguyen Bich Lam បានឲ្យដឹងថា ក្រោយពីចូលជាធរមាន EVFTA នឹងលុបបំបាត់ប្រភេទពន្ធ ជាង៩៩%តាមកាលវិភាគ តាមនោះជួយសម្រួលដល់ការនាំចេញមុខទំនិញ ជាឧត្តមភាពរបស់វៀតណាមទៅកាន់ទីផ្សារ EU។
ក្រោយពី EVFTA ចូលជាធរមាន វៀតណាមអាចនាំចេញបរិមាណអង្ករឡើងដល់ទៅ៨ម៉ឺនតោនក្នុងកម្រិតពន្ធ០%ទៅកាន់ EU ជារៀងរាល់ឆ្នាំ (រូបថត៖ TTXVN) |
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-EU (EVFTA) និងកិច្ច ព្រមព្រៀងគាំពារវិនិយោគ វៀតណាម-EU (EVIPA) ត្រូវបានសភាអឺរ៉ុប (EP) បោះឆ្នោតអនុម័តហើយគ្រោងនឹងចូលជាធរមានចាប់ពីខែកក្កដាខាងមុខនេះ។ ប្រធានអគ្គនាយកដ្ឋានស្ថិតិវៀតណាមលោក Nguyen Bich Lam បានឲ្យដឹងថា ក្រោយពីចូលជាធរមាន EVFTA នឹងលុបបំបាត់ប្រភេទពន្ធ ជាង៩៩% តាមកាលវិភាគ តាមនោះជួយសម្រួលដល់ការនាំចេញមុខទំនិញ ជាឧត្តមភាពរបស់វៀតណាមទៅកាន់ទីផ្សារ EU។ EVFTA នឹងរួមចំណែក បង្កើន GDP របស់វៀតណាមក្នុងចន្លោះពី២,១៨% ដល់ ៣,២៥% ចាប់ពីឆ្នាំ ២០២០ដល់ឆ្នាំ២០២៣ ហើយជាង៤%ក្នុងឆ្នាំក្រោយៗនោះ។
ដើម្បីទាញយកផលប្រយោជន៍ដែល EVFTA នាំមកឲ្យបានល្អ បំផុត រដ្ឋាភិបាលវៀតណាមត្រូវការកែទម្រង់របៀបរបបសេដ្ឋកិច្ចដើម្បី បង្កើតបរិយាកាស គោលនយោបាយសេដ្ឋកិច្ចឲ្យស្របទៅតាមខ្លឹមសារក្នុង EVFTA ព្រមទាំងកសាងបរិយាកាសសេដ្ឋកិច្ចដើម្បីលើកទឹកចិត្តការបោះ ទុន ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា លើកកំពស់គុណភាពនិងលទ្ធភាពប្រកួតប្រជែង របស់ទំនិញវៀតណាម។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាមត្រូវត្រៀម រៀបចំយ៉ាងហ្មត់ចត់ ចាត់វិធានការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យានិងសមត្ថភាពគ្រប់ គ្រងដើម្បីអាចប្រកួតប្រជែងជាមួយទំនិញរបស់ EU ព្រមទាំងមានយុទ្ធ សាស្ត្របង្កើនកិច្ចសហប្រតិបតិ្តការ តភ្ជាប់ជាមួយសហគ្រាសនានាដែល មានបច្ចេកវិទ្យាជួរមុខដើម្បីចូលរួមខ្សែសង្វាក់សកលលោកផងដែរ៕