EVFTA៖ ដំណោះស្រាយដ៏សំខាន់ ដើម្បីសម្រេចបានគោលដៅកំណើននានា
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបធ្វើការ នាថ្ងៃទី ៤ ខែមិនា ជាមួយថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំអនុវត្តន៍ EVFTA ខណៈដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន (គ្រោងនាខែកក្កដា ខាងមុខ) ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh (រូបថត៖ TTXVN) |
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - EU (EVFTA) មានអត្ថន័យដ៏សំខាន់ ហើយជាជាការបោះជំហានថ្មីក្នុងដំណើរការសមាហរណកម្មរបស់ វៀតណាម ហើយជាដំណោះស្រាយដ៏សំខាន់ ដើម្បីសម្រេចបានគោលដៅកំណើននៃផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងបរិបទដែលអន្តរ ជាតិមានការអភិវឌ្ឍ មិនអំណោយ ផលជាច្រើន។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបធ្វើការ នាថ្ងៃទី ៤ ខែមិនា ជាមួយថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំអនុវត្តន៍ EVFTA ខណៈដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន (គ្រោងនាខែកក្កដា ខាងមុខ)។ លោករដ្ឋមន្ត្រី Tran Tuan Anh បានស្នើឲ្យថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ចាំបាច់ត្រូវត្រៀមរៀបចំខ្លឹមសារចាំបាច់ ដើម្បីកិច្ចព្រមព្រៀងនេះចូលជាធរមានយ៉ាងឆាប់ៗ។
នាបច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានដាក់ជូនរដ្ឋាភិបាលនូវឯកសារបឋមអំពីការអនុ ម័តលើ កិច្ចព្រមព្រៀង EVFTA។ ខុទ្ធកាល័យរដ្ឋាភិបាលបានស្នើឲ្យក្រសួងយុត្តិធម៌សហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា ដើម្បីពិនិត្យលើបញ្ជីឯកសារច្បាប់ ដែលចាំបាច់ត្រូវចេញផ្សាយ ធ្វើ
វិសោធនកម្ម និងបំពេញបន្ថែម សំដៅអនុវត្តកិច្ចព្រមព្រៀង EVFTA។ នាបច្ចុប្បន្នខុទ្ទកាល័យរដ្ឋាភិបាលកំពុងយកមតិរបស់សមាជិករដ្ឋាភិបាលស្ដីពីឯកសារទាំងនេះរបស់ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម៕