EVFTA នឹងជា “ឱកាសដ៏ល្អ” សម្រាប់អាជីវកម្មនៅវៀតណាមនិងអ៊ីតាលី
(VOVWORLD) - នាថ្ងៃទី២៤ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅ វៀតណាម លោកស្រី Cecilia Piccion ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោកស្រី Cecilia Piccion (រូបថតៈ Thong Nhat/TTXVN |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា លោកស្រីបានបន្សល់នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរួមចំណែករបស់លោកស្រីសម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអ៊ីតាលី។
ដោយសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែមានទំហំធំធេងណាស់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍមិនទាន់សក្តិសមនោះទេ។ នាយករដ្ឋមន្រ្តីបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) នឹងជាកម្លាំហចលករដើម្បីជម្រុញនិងលើកកម្ពស់តម្លៃប្រាក់ពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា EVFTA នឹងជា “ឱកាសដ៏ល្អសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ” ព្រមទាំងចង់ឲ្យប្រទេស អ៊ីតាលីជម្រុញការចុះហត្ថលេខានិងផ្តល់សច្ចាប័ណ្ណលើ EVFTA ផងដែរ៕