EVFTA បើកឱកាសវិនិយោគសម្រាប់សាធារណរដ្ឋឆែក

(VOVWORLD) - អ្នកការទូតសេដ្ឋកិច្ចឆេកមួយរូប បានវាយតម្លៃថា ការដែលសភាអឺរ៉ុប ( EP) បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និង   វៀតណាម (EVFTA) គឺជាជោគជ័យដ៏អស្ចារ្យមួយក្រោយរយៈពេល ៩ ឆ្នាំនៃការចរចារ។
EVFTA បើកឱកាសវិនិយោគសម្រាប់សាធារណរដ្ឋឆែក - ảnh 1 EVFTA បើកឱកាសវិនិយោគសម្រាប់សាធារណរដ្ឋឆែក (រូបថតឧទាហរណ៍៖ TTXVN)

នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ និងមានមហិច្ឆតាបំផុត ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងផ្តល់ឱកាសជាច្រើនសម្រាប់វិនិយោគិនរបស់អឺរ៉ុប ក្នុងនោះមានសាធារណៈឆែកផង។

នៅលើ     គេហទំព័រ export.cz ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានផ្សាយអត្ថបទរបស់អ្នកនិពន្ធ David Jarkulisch - អ្នកការទូតផ្នែកសេដ្ឋកិច្ច ដែលកំពុងធ្វើការនៅស្ថានទូតឆែកប្រចាំនៅទីក្រុងហាណូយអំពីខ្លឹមសារដូចពោលខាងលើនេះ។

អត្ថបទបានគូសបញ្ជាក់ថាកិច្ចព្រមព្រៀង  EVFTA មិនត្រឹមតែលុបបំបាត់រដ្ឋករលើ ៩៩ % នៃបរិមាណទំនិញដែលជួញដូរប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលបែបបទគយនិងលុបចោលរបាំងដែលមិនមែនពន្ធគយចំពោះវិស័យពាណិជ្ជកម្មទៀតផង។ តាមនោះ នឹងជួយឲ្យក្រុមហ៊ុនអឺរ៉ុប ទទួលបានកិច្ចសន្យាដោះដូររបស់រដ្ឋាភិបាលវៀតណាមយ៉ាងងាយស្រួល ក៏ដូចជាការពារកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ