EVFTA បង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU

(VOVWORLD) - តាមការគ្រោងទុក ក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានឹងពិនិត្យនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA។
EVFTA បង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU - ảnh 1 អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet 

នារសៀលថ្ងៃទី ២៨ ឧសភា នៅសន្និ សីទសារព័ត៌មានជាប្រចាំ របស់ក្រ សួងការបរទេសវៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet បានឆ្លើយសំនួរមួយចំនួន របស់អ្នកសារព័ត៌មាន ទាក់ទងនឹងការដែល រដ្ឋសភាវៀត ណាម ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព វៀត ណាម-សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ វៀត ណាម - សហភាពអឺរ៉ុប (EVIPA) ក្នុងសម័យប្រជុំលើកទី ៩ នេះ។ តាមនោះ នៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២០ សភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគ EVIPA។ ថ្មីៗនេះ នៅថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុបបានយល់ព្រមលើសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នរបស់សភាអឺរ៉ុប ដោយបញ្ចប់នីតិវិធីច្បាប់ផ្ទៃក្នុងរបស់ EU សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA។ ចំណែកឯ EVIPA ត្រូវការការយល់ព្រមពីសភានៃប្រទេសជាសមាជិកផងដែរ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសបានអោយដឹងថា កិច្ចព្រមព្រៀងចំនួន ២ គឺ EVFTA និង EVIPA ត្រូវបានគេរំពឹងថា នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងនិងជាក់ស្ដែងសម្រាប់ខឿនសេដ្ឋកិច្ច អង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរវៀត ណាមនិង EU ជាពិសេសនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU ទៀតផង។ តាមការគ្រោងទុក ក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានឹងពិនិត្យនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA។

នៅក្នុងសន្និសីទកាសែតនេះផងដែរ ឆ្លើយសំនួរទាក់ទងនឹងសកម្មភាពស៊ីវិលរបស់ចិននាពេលថ្មីៗនេះនៅលើកោះ Phu Lam ស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ក្នុងនោះមានទាំងសកម្មភាពបូមខ្សាច់ក៏ដូចជាការដាំបន្លែនោះ លោក Doan Khac Viet បានបញ្ជាក់ថាៈ “ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្រ្តនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីអះអាងពីអធិបតេយ្យភាពដែលមិនអាចប្រកែកបាន ចំពោះប្រជុំកោះ Truong Sa និង Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពនៅលើកោះទាំងនេះដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាសកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាមនិងច្បាប់អន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ