EVFTA៖ អង្គភាពអាជីវកម្មមានភាពសកម្មក្នុងការផ្លាស់ប្តូរ

(VOVWORLD) -  បច្ចុប្បន្ននេះស្ថាប័នមានសមត្ថកិច្ចកំពុងចងក្រងសេចក្តីព្រាងឯកសារណែនាំសម្រាប់អង្គភាពអាជីវកម្មដើម្បីឆ្លៀតយកបានយ៉ាងល្អបំផុតនូវឱកាសដែលកិច្ចព្រមព្រៀង EVFTA នាំមក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ទើបតែត្រូវបានរដ្ឋសភាវៀតណាមផ្តល់សច្ចាប័ន ដែលត្រូវបានរំពឹងថា នឹងបើកចេញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននិងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ។ នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន EU នឹងលុបចោលពន្ធនាំចូល EU ប្រមាណ ៨៥,៦% នៃអត្រាគយ ហើយក្រោយរយៈពេល ៧ ឆ្នាំ នឹងលុបបំបាត់ចោលនូវពន្ធគយ ៩៩,២% នៃអត្រាពន្ធ។ ដោយចំនួន ០,៣% នៃទំហំពាណិជ្ជកម្មនាំចេញដែលនៅសេសសល់ EU ប្តេជ្ញាផ្តល់កូតាពន្ធគយសម្រាប់វៀតណាមជាមួយពន្ធនាំចូល ០%។

លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានវាយយតម្លៃថា៖ “នៅទីផ្សារដ៏ធំមួយដូចជាសហភាពអឺរ៉ុប គឺអាជីវកម្មមានលក្ខខណ្ឌដើម្បីធ្វើអាជីវកម្ម។ ប៉ុន្តែចាំបាច់ត្រូវមានការត្រៀមរៀបចំរួចជាស្រេចនិងមានការចូលរួមពីឧស្សាហកម្មនិងសហគ្រាសជាក់លាក់នីមួយៗ។ កិច្ចព្រមព្រៀងថ្មីនេះ គឺជាផ្លូវហាយវ៉េថ្មី យើងត្រូវកែតម្រូវរបៀបធ្វើការដើម្បីសមស្របនឹងហេដ្ឋារចនាសម្ព័ន្ធ ហេតុដូច្នេះយើងអាចទាញយកប្រយោជន៍ពីឱកាស ទើបសេដ្ឋកិច្ចរបស់យើងនឹងមានការរីកចម្រើនក្នុងរយៈពេលវែងដែរ”។

បច្ចុប្បន្ននេះស្ថាប័នមានសមត្ថកិច្ចកំពុងចងក្រងសេចក្តីព្រាងឯកសារណែនាំសម្រាប់អង្គភាពអាជីវកម្មដើម្បីឆ្លៀតយកបានយ៉ាងល្អបំផុតនូវឱកាសដែលកិច្ចព្រមព្រៀង EVFTA នាំមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ