EVIPA គឺជាកម្លាំងចលករ សម្រាប់​វៀតណាម​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ និងលើកកម្ពស់ខ្សែសង្វាក់តម្លៃ​បំពេញ​បន្ថែម​ចំពោះកសិផល​វៀតណាម

(VOVWORLD) - ការអនុវត្តន៍ EVIPA នឹងបង្កើតបរិយាកាសអំណោយផលសម្រាប់វៀតណាម ដើម្បីជំរុញការទាក់ទាញវិនិយោគលើវិស័យមួយចំនួន ដែល EU មានប្រៀបខ្លាំង និងមានសក្តានុពល ជាពិសេសគឺវិស័យសេវាកម្មជំនាញ ឧស្សហកម្មកែច្នៃ ថាមពលស្អាត និងថាមពលកកើតឡើងវិញជាដើម។
EVIPA គឺជាកម្លាំងចលករ សម្រាប់​វៀតណាម​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ និងលើកកម្ពស់ខ្សែសង្វាក់តម្លៃ​បំពេញ​បន្ថែម​ចំពោះកសិផល​វៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)  (រូបថត៖ VGP)

ក្រសួងផែនការ និងវិនិយោគវៀត ណាមបានឲ្យដឹងថា ការអនុវត្តន៍ការសន្យាតាមកិច្ចព្រមព្រៀងគាំពារវិនិ យោគ (EVIPA) ដែលទើបនឹងបានផ្ដល់សច្ចាប័ន នៅក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ នឹងជាកម្លាំងចលករជំរុញវៀតណាម បន្តសុក្រឹតរបៀប របបនិងគោលនយោបាយ សំដៅកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មតាមទិសដៅកាន់តែងាយស្រួល ប្រកបដោយសមភាព សុវត្ថិ ភាព តម្លាភាព និងស្និទ្ធស្នាលចំពោះ វិនិយោគិនស្ថិតក្នុងសមាសភាពសេដ្ឋកិច្ចទាំងអស់។

ទន្ទឹមនឹងការសន្យាពង្រីកទីផ្សារទំនិញសេវាកម្មនិងការវិនិយោគនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) នោះ ការអនុវត្តន៍ EVIPA នឹងបង្កើតបរិយាកាសអំណោយផលសម្រាប់វៀតណាម ដើម្បីជំរុញការទាក់ទាញវិនិយោគលើវិស័យមួយចំនួន ដែល EU មានប្រៀបខ្លាំង និងមានសក្តានុពល ជាពិសេស គឺវិស័យសេវាកម្មជំនាញ ឧស្សហកម្មកែច្នៃ ថាមពលស្អាត និងថាមពលកកើតឡើងវិញជាដើម។

វៀតណាមបន្តឈានចូលដំណាក់កាលធ្វើសមាហរណកម្មថ្មី លើគ្រប់វិស័យ ដោយបានចូលរួមកិច្ចព្រមព្រៀង EVFTA។ ទន្ទឹមនឹងនេះ EVIPA នឹងជាគំនាស់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រីកការជ្រៀតចូលរបស់កសិផលវៀតណាមទៅក្នុងទីផ្សារ EU រហូតដល់ ១៨ លានលាន ដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ