Facebook ប្រកាសជាផ្លូវការអំពីការហាមប្រាមសំរាប់សម្ព័ន្ធក្រុមហ៊ុន Huawei
(VOVWORLD) - នាថ្ងៃទី ៧ ខែមិថុនា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានជូនដំណឹងជាផ្លូវការស្តីអំពីការមិនអនុញ្ញាតឱ្យឧបករណ៍របស់សម្ព័ន្ធក្រុមហ៊ុន Huawei ត្រូវបានដំឡើងជាស្រាប់នូវ កម្មវិធីរបស់ខ្លួន ដូចជាបណ្តាញសង្គមហ្វេសប៊ុក កម្មវិធីចែករំលែករូបភាព Instagram ឬកម្មវិធីផ្ញើសារ WhatsApp ។
Facebook ប្រកាសជាផ្លូវការអំពីការហាមប្រាមសំរាប់សម្ព័ន្ធក្រុមហ៊ុន Huawei |
យោងតាមសេចក្តីជូនដំណឹងនេះរបស់ហ្វេសប៊ុក អ្នកដែលកំពុងប្រើឧបករណ៍របស់សម្ព័ន្ធក្រុមហ៊ុន Huawei នឹងបន្តប្រើប្រាស់និងទាញយកកំណែធ្វើបច្ចុប្បន្នភាពនាពេលខាងមុខ។ សេចក្តីជូនដំណឹងរបស់ Facebook បានបញ្ជាក់ថាទង្វើរទាំងនេះត្រូវបាននាំចេញដើម្បីឆ្លើយតបទៅនឹងក្រឹត្យប្រតិបត្តិរបស់រដ្ឋាភិបាលដែលហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មិនឱ្យទិញឬប្រើប្រាស់ឧបករណ៍បរទេសដែលអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិចឬសន្តិសុខនិងសុវត្ថិភាពរបស់ជនជាតិអាមេរិក "ផងដែរ៕