FAO និង OECD ព្យាករណ៍ថាតម្លៃស្បៀងអាហារនៅលើពិភពលោកនឹងធ្លាក់ចុះក្នុងទសវត្សរ៍ខាងមុខ
(VOVWORLD) - តម្លៃកសិផលបានកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ ២០២០ ដោយសារចិនបានបង្កើនការនាំចូល និងស្តុកទុក។
កម្មករនៅរោងចក្រម៉ាស៊ីនកិនស្រូវនៅប្រទេសឥណ្ឌា (រូបថតឯកសារ៖ AFP / VNA) |
នៅថ្ងៃទី ៥ ខែកក្កដា អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការសហប្រតិបត្ដិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) បានប្រកាសរបាយការណ៍យថាទស្សន៍កសិកម្មសម្រាប់ដំណាក់កាល ២០២១-២០៣០ ដោយបានព្យាករណ៍ថាតម្លៃទំនិញស្បៀងអាហារសំខាន់ៗ នឹងធ្លាក់ចុះក្នុងទសវត្សរ៍ខាងមុខ ក្រោយពីការកើនឡើងយ៉ាងខ្លាំងក្លាក្នុងឆ្នាំ ២០២០។ មូលហេតុគឺបរិមាណផលរបស់កសិដ្ឋានបានកើនឡើងយ៉ាងខ្លាំងក្លា ខណៈពេលដែលតម្រូវការរបស់ចិនដែលជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកបានរក្សាស្ថិរភាព។ យោងតាមរបាយការណ៍បានឲ្យដឹងថា តម្លៃកសិផលបានកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ ២០២០ ដោយសារចិនបានបង្កើនការនាំចូល និងស្តុកទុក។
ទោះយ៉ាងណាក៏ដោយ តម្លៃនៃទំនិញកសិផលស្នូលភាគច្រើននឹងធ្លាក់ចុះបន្តិចតាមតម្លៃចាក់ស្ដែង ក្នុងទសវត្សរ៍ខាងមុខ។អង្គការទាំងពីរខាងលើបានផ្តល់អនុសាសន៍ថា បណ្ដាប្រទេសចាំចាច់ត្រូវមានគោលនយោបាយអភិវឌ្ឍន៍ផ្នែកកសិកម្មឲ្យសមស្របតាមទិសដៅស្និទ្ធិស្នាលនឹងបរិស្ថាន រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកល យោងតាម បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕