FAO ព្រមានថា អត្រានៃភាពក្រីក្រកំពុងកើនឡើងនៅអាមេរិកឡាទីន
(VOVWORLD) - អង្គការកសិកម្មនិងស្បៀងអាហារអ.ស.ប (FAO) បានព្រមានថា អត្រានៃភាព ក្រីក្រនៅប្រទេសអាមេរិកឡាទីននានាបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។
នាថ្ងៃទី១៥ កញ្ញា ថ្លែងក្នុងកិច្ចប្រជុំនៅប្រទេសឈីលី តំណាងប្រចាតំបន់របស់ FAO លោក Julio Berdegue បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ មានមនុស្សប្រមាណ ៣៨លាន៥សែននាក់ដែលរស់នៅក្នុងភាពក្រីក្រនៅអាមេរិកឡាទីន ហើយ តួរលេខនេះបានកើនឡើងដល់ទៅ៣០លាននាក់នាឆ្នាំ២០១៧។ FAO បាន ព្រមានថា អត្រានៃភាពក្រីក្រនៅតំបន់នេះកំពុងកើនឡើងតាមនិន្នាការសកល លោក ហើយប្រទេសអាមេរិកឡាទីននានាកំពុងឃ្លាតឆ្ងាយពីគោលដៅអភិវឌ្ឍ ដោយចីរភាពនិងកាត់បន្ថយភាពក្រីក្ររបស់អ.ស.បដល់ឆ្នាំ២០៣០។ អ្នកជំនាញ នានារបស់ FAO បានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ត្រូវខិតខំ ប្រឹងប្រែងដើម្បីកាត់បន្ថយអត្រាភាពក្រីក្រ៕