FAO៖ មនុស្សជាង ២៨២​លាននាក់ ស្ថិតក្នុងភាពអត់ឃ្លានដ៏​អាក្រក់​បំផុត​នៅអនុតំបន់សាហារ៉ាអាហ្វ្រិក

(VOVWORLD) - អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា មនុស្សជាង ២៨២លាននាក់ នៅអនុតំបន់សាហារ៉ាអាហ្រ្វិកកំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងខ្លាំង។
FAO៖ មនុស្សជាង ២៨២​លាននាក់ ស្ថិតក្នុងភាពអត់ឃ្លានដ៏​អាក្រក់​បំផុត​នៅអនុតំបន់សាហារ៉ាអាហ្វ្រិក - ảnh 1រូបភាព៖ AFP/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងរដ្ឋធានី Accra របស់ប្រទេសហ្គាណា នៅថ្ងៃទី ៥ ខែកញ្ញា អ្នកទទួលបន្ទុកបញ្ហាគ្រប់គ្រងព្រៃឈើរបស់ FAO លោក Kenichi Shono បានឲ្យដឹងថា "ប្រជាជនចំនួន ២៨២ លាននាក់ នៅទ្វីបអាហ្រ្វិក កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន ដែលកើនឡើង ៤៦ លាននាក់ ដោយសារកត្តាមួយចំនួនដូចជាជំងឺរាតត្បាត កូវីដ-១៩ វិបត្តិនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងភាពអត់ឃ្លាន គ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរក៏កំពុងមកដល់ លើទ្វីបផងដែរ មន្ត្រីរូបនេះបានអំពាវនាវឱ្យបង្កើនការវិនិយោគលើការដាំព្រែឈើ និងដើមម៉ៃសាក់ ដើម្បីជួយឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅទ្វីបអាហ្វ្រិក និងទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ